ទីលានហ្វឹកហាត់ថ្មីរបស់ Liverpool ចំណាយទុនសាងសង់ ៥០ លានផោន ត្រូវកីឡាករខ្លួនរិះគន់បញ្ហាមួយ - TrueID

ទីលានហ្វឹកហាត់ថ្មីរបស់ Liverpool ចំណាយទុនសាងសង់ ៥០ លានផោន ត្រូវកីឡាករខ្លួនរិះគន់បញ្ហាមួយ

March 18, 2021

អង់គ្លេស៖ ទីលានហ្វឹកហាត់ថ្មីរបស់ក្លិបហង្សក្រហម Liverpool ដែលត្រូវបានសាងសង់ឡើងក្នុងចន្លោះទឹកប្រាក់សរុបជាង ៥០ លានផោន និងទើបតែត្រូវបើកដំណើរការពីខែវិច្ឆិកា ចុងឆ្នាំ ២០២០ កន្លងមកនេះ ត្រូវផ្ទុះនូវមតិរិះគន់ពីកីឡាករផ្ទាល់របស់ក្លិបលើបញ្ហាគ្រប់គ្រងអាកាសធាតុ។

ទីលានហ្វឹកហាត់ថ្មី Liverpool
ទីលានហ្វឹកហាត់ថ្មី Liverpool

ប្រិយមិត្តបានដឹងមកហើយថា កាលពីចុងឆ្នាំ ២០២០ កន្លងទៅនេះ ក្លិប Liverpool បានប្រកាសផ្លាស់ប្តូរទីលានហ្វឹកហាត់របស់ខ្លួនពីទីតាំងចាស់ Melwood ដែលពួកគេធ្លាប់ប្រើប្រាស់អស់រយៈពេល ៧០ ឆ្នាំមកហើយ ទៅកាន់ទីតាំងថ្មី ដែលទើបសាងសង់ និងចំណាយប្រាក់សុទ្ធប្រមាណជាង ៥០ លានផោន។ 

ទីតាំងហ្វឹកហាត់ថ្មីនេះ យោងទៅតាមរបាយការណ៍មានទំហំធំជាងទីតាំងចាស់ដល់ទៅ ៣ ដង និងបានប្រើប្រាស់ស្មៅធម្មជាតិដូចទៅនឹងស្មៅកីឡដ្ឋាន Anfield នៃការប្រកួតផ្ទាល់តែម្តង។ 

យ៉ាងណាក៏ដោយ បើតាមការបង្ហើបដំណឹងពីសារព័ត៌មាន The Sun បានបង្ហាញឲ្យដឹងថា ទីលានហ្វឹកហាត់ថ្មីដែលស្ថិតនៅតំបន់ Kirkby ដូច្នេះបានបណ្តាលឲ្យទទួលរងឥទ្ធិពលអាកាសធាតុត្រជាក់ខ្លាំងជាងទីតាំងហ្វឹកហាត់ចាស់។ 

ទីលានហ្វឹកហាត់ថ្មី ដ្បិតមានការសាងសង់ដោយទឹកប្រាក់ជាច្រើនបូករួមទាំងការបំពាក់ដោយសម្ភារហ្វឹកហាត់ទំនើបៗ និងបន្ទប់ហ្វឹកហាត់ទាន់សម័យ ប៉ុន្តែកត្តាការគ្រប់គ្រងអាកាសធាតុមិនបានល្អ បានធ្វើឲ្យកីឡាករមួយចំនួនហាក់ដូចជាពុំសូវពេញចិត្តនោះឡើយ នេះបើតាមប្រភពខាងលើដដែល។ 

ក្រឡេកមកមើលតារាងក្របខណ្ឌ Premier League រដូវកាលនេះផ្ទាល់ ម្ចាស់ការពារតំណែងជើងឯក Liverpool ហាក់ដូចជាកំពុងស្ថិតនៅក្នុងដំណាក់កាលពិបាកមួយ ពោលគឺកំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាង ខណៈប្រឈមមុខនឹងការរអត់បានបង្ហាញខ្លួននៅពានរង្វាន់ UEFA Champions League នារដូវកាលបន្ទាប់ក៏ថាបាន៕ 

ក្រុម Liverpool
ក្រុម Liverpool
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...