ទាន់នៅផ្ទះ សាកបញ្ចេញស្នាដៃ បង្អែមចេកពងមាន់ខ្ទិះដូងតាមបែបថៃ - TrueID

ទាន់នៅផ្ទះ សាកបញ្ចេញស្នាដៃ បង្អែមចេកពងមាន់ខ្ទិះដូងតាមបែបថៃ

December 6, 2020

កម្សាន្ត​៖ បង្អែមចេកពងមាន់ខ្ទិះដូងមួយនេះជាបង្អែមដែលស្រដៀងនឹងបង្អែមចេកឆឹងដែរ ប៉ុន្តែយើងធ្វើតាមរូបមន្តបែបថៃ ហើយចំណែកការចម្អិនយ៉ាងណានោះសូមមើលតាមវិធីខាងក្រោម៖

គ្រឿងផ្សំ៖

១. ចេកពងមាន់ ១ស្និត

២. ខ្ទិះដូង ៥០០ក្រាម (យកខ្ទិះដើម)

៣. ស្លឹកតើយ (តាមចំណង់ចំណូលចិត្ត)

៤. ស្ករស ៨០០ក្រាម

៥. ស្ករត្នោត​ ១៥០ក្រាម

៦. អំបិល ១ស្លាបព្រាបាយ

បង្អែមចេកពងមាន់ខ្ទិះដូង
បង្អែមចេកពងមាន់ខ្ទិះដូង

របៀបធ្វើ៖

១. បកសំបកចេកឲ្យស្អាតទុកមួយឡែក។ធ្វើទឹកស្ករដោយដាំទឹកចំនួន១លីត ដាក់ស្លឹកតើយចូលដើម្បីឲ្យមានក្លិនឈ្ងុយ ។ពេលទឹកពុះដាក់ ស្ករសនិងស្ករត្នោត ចូលកូរវាឲ្យរលាយ រួចលើកយកមកច្រោះដើម្បីឲ្យទឹកស្ករម៉ត់ល្អ។

២. យកទឹកស្ករដែលធ្វើហើយទៅដាំឲ្យពុះម្ដងទៀតហើយដាក់ចេកពងមាន់ចូលទុកវាឲ្យឡើងពណ៌ក្រហមទើបស្រង់ចេកចេញ។

៣. យើងដាំទឹកខ្ទិះដូង ដោយចាក់ខ្ទិះដូងក្នុងខ្ទះដាក់អំបិលនិងស្លឹកតើយកូរវាអោយសព្វសាច់។

៤. ដួសចេកដាក់ចានដែលចម្អិនហើយ និងដាក់ខ្ទិះដូចស្រោចពីលើយើងនឹងទទួលបាន បង្អែមចេកពងមាន់ខ្ទិះដូង យ៉ាងឈ្ងុយឆ្ងាញ់មួយចាន៕

បង្អែមចេកពងមាន់ខ្ទិះដូង
បង្អែមចេកពងមាន់ខ្ទិះដូង
ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...