បារាំង៖ ខ្សែប្រយុទ្ធ Jese Rodriguez ដែលធ្លាប់ជាអតីតកីឡាករ Real Madrid បច្ចុប្បន្នលេងឲ្យក្លិបសេដ្ឋីបារាំង Paris Saint-Germain ត្រូវរងការចោទប្រកាន់ពីករណីរឿងអាស្រូវផ្លូវភេទដោយសាររូបគេបានផិតក្បត់ដៃគូរបស់គេជាមួយនារីបង្ហាញម៉ូតដែលជាមិត្តភក្តិរបស់នាងដែលធ្វើឲ្យក្លិប PSG ប្រកាសចែកផ្លូវគ្នាជាមួយគេមុនកំណត់ ៦ខែ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះថែមទាំងល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្លិបដោយ បានទៅជប់លៀងនៅកោះ Gran Canaria ដោយមិនពាក់ម៉ាស់និងមិនគោរពទៅការរក្សាគម្លាតដែលណែនាំដោយក្រសួងសុខាភិបាលទៀតផង។
Jese Rodriguez បានផ្ទេរពីក្លិបអធិរាជស Real Madrid នៅឆ្នាំ ២០១៦ មកក្លិប Paris Saint-Germain និងទើបតែបង្ហាញខ្លួនបាន១៦ដង ហើយរកគ្រាប់បាល់បាន២គ្រាប់។ក្នុងរដូវកាលនេះរូបគេចូលលេងបានតែ ២២ នាទីប៉ុណ្ណោះ និងដោយសារកីឡាករម្នាក់នេះបានបង្កបញ្ហាច្រើនពេកទើបថ្នាក់ដឹកនាំក្លិបសម្រេចចិត្តបញ្ចប់កុងត្រាកណ្ដាលទីបែបនេះ។
យោងតាមរបាយការណ៍ លោកប្រធានក្លិប Nasser Al-Khelaifi មានអារម្មណ៍ហត់នឿយនិងមិនសប្បាយចិត្តចំពោះបញ្ហាផ្ទាល់ខ្លួនរបស់ Jese ទើបឈានដល់ការផ្ដាច់កុងត្រាលើរូបគេមុនកំណត់។
Jese Rodriguez បានបែកគ្នាជាមួយ Aurah Ruiz ដែលជាម្ដាយរបស់កូនគេ នៅខែមករា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងរឿងទារកកើតមិនគ្រប់ខែ ប៉ុន្តែបានរួមរស់ជាមួយគ្នាវិញ បន្ទាប់មកក៏កើតមានរឿងអាស្រូវដែលរូបគេបានក្បត់ Aurah Ruiz ឡើងមក។
ក្រោយមក Rodriguez បានរងការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងលួចមានសម្ពន្ធភាពលួចលាក់ជាមួយនារីម្នាក់ឈ្មោះ Rocio ដែលត្រូវជាមិត្តភក្តិរបស់ Aurah ដៃគូរបស់ Rodriguez ។
ហើយ Rocio នោះបានបង្ហោះសារសំឡេងមួយដែល Jese Rodriguez បាននិយាយថាដៃគូរបស់គេគឺ Aurah Ruiz ជាមនុស្សស្រី "ឆ្កួតឡប់" និង "គួរឲ្យធុញទ្រាន់" ថែមទៀត។
តារាបង្ហាញម៉ូតស្រី Rocio ក៏បានរៀបរាប់ពីរាត្រីដែលនាងនិង Jese Rodriguez នៅជាមួយគេថែមទៀតផងដែលយប់នោះកើតឡើងនៅ ក្លិបកម្សាន្តមួយឯទីក្រុង ម៉ាឌ្រីដ៕
ប្រភព៖ thesun