តើអ្នកណាខ្លះកំពុងតែមានបញ្ហាពិបាកក្នុងការគេង? តោះ មកអនុវត្តន៍នូវវិធីងាយៗ និងមានប្រសិទ្ធភាពនេះ - TrueID

តើអ្នកណាខ្លះកំពុងតែមានបញ្ហាពិបាកក្នុងការគេង? តោះ មកអនុវត្តន៍នូវវិធីងាយៗ និងមានប្រសិទ្ធភាពនេះ

November 12, 2020

បញ្ហាដំណេក គឺជាកត្តាមួយដែលរំខានដល់សុខភាពរបស់អ្នក។ បន្ទាប់ពីអ្នកស្ត្រេសពេញមួយថ្ងៃនៅកន្លែងធ្វើការ នោះខួរក្បាលរបស់អ្នកនឹងវិលវល់ ដែលបណ្តាលឱ្យភ្នែករបស់អ្នកមិនអាចបិទ ឬសម្រាកបានទេ ជាពិសេសនៅពេលដែលមានសំឡេងរំខាននៅជុំវិញត្រចៀកអ្នកថែមទៀត នោះការគេងរឹតតែមិនអាចទៅរួច។

វាជារឿងប្រសើរណាស់ ដែលអ្នកនូវមានវិធីសាស្រ្តផ្សេងទៀតក្នុងការធ្វើឱ្យអ្នកអាចគេងលក់បានក្នុងត្រឹមតែពេលប៉ុន្មាននាទីប៉ុណ្ណោះ ហើយមានប្រសិទ្ធភាពខ្ពស់ជាងការរាប់ចៀមទៅទៀត។

រូបតំណាង
រូបតំណាង

Relax and Win៖សៀវភៅមួយក្បាលឈ្មោះ Championship Performance ជាសៀវភៅសរសេរដោយLloyd Bud Winter នៅឆ្នាំ ១៩៨១ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងអស់រយៈពេល៣៧ ឆ្នាំកន្លងមក។ សៀវភៅនេះ បានណែនាំអំពីបច្ចេកទេសមួយចំនួន ដែលត្រូវបានសរសេរ មុនពេលមានការរំខានពីស្មាតហ្វូននិង យូធូប (You tubes) កើតឡើង ប៉ុន្តែគោលការណ៍នេះ នៅតែមានគេអនុវត្តបានដល់សព្វថ្ងៃនេះ។យ៉ាងណាមិញការគេងមិនបានផ្លាស់ប្តូរនោះទេ ក្នុងរយៈពេល ៤០ឆ្នាំកន្លងមក វិធីសាស្រ្តនេះ គឺមានអត្រាជោគជ័យដល់ទៅ៩៦% ឯណោះ ក្នុងចំណោមអ្នកដែលបានប្រកាន់ខ្ជាប់នូវការអនុវត្តរយៈពេល ៦សប្តាហ៍។

ក្នុងដំណាក់កាលចាប់ផ្តើមសៀវភៅនេះណែនាំឱ្យអ្នកបោសសំអាតចិត្តរបស់អ្នកតាមរយៈ ៤ជំហានដូចខាងក្រោម៖

ជំហាន១៖ សម្រាកសាច់ដុំមុខ, អណ្តាត,​ ថ្គាម និងសាច់ដុំជុំវិញភ្នែករបស់អ្នក។

ជំហាន២៖ ទម្លាក់ស្មារបស់អ្នកឱ្យទាប មុនពេលបន្ធូរដៃខាងលើនិងខាងក្រោមទាំងសងខាងរបស់អ្នក។

រូបតំណាង
រូបតំណាង

ជំហាន៖ដកដង្ហើមចេញ និងបន្ធូរអារម្មណ៍របស់អ្នក។

ជំហាន៖សម្រាកជើងរបស់អ្នក (ដំបូងភ្លៅ បន្ទាប់មកកំភួនជើងរបស់អ្នក)។

ដំណាក់កាលចុងក្រោយ ទាក់ទងនឹងការស្វែងរក“កន្លែងរីករាយ” នៅក្នុងចិត្តរបស់អ្នក ដែលធ្វើឱ្យរីករាយ និងឆ្លងកាត់ ហើយដេញតាមអោយស៊ីជម្រៅជាមួយទិដ្ឋភាពមួយចំនួនក្នុងចំណោមខាងក្រោមនេះ៖

១. អ្នកកំពុងគេងនៅក្នុងទូក ឬកាណូ នៅលើបឹងស្ងប់ស្ងាត់ដោយគ្មានអ្វីក្រៅពីមេឃពណ៌ខៀវនៅខាងលើអ្នក។

រូបតំណាង
រូបតំណាង

២. គេងលង់លក់ក្នុងអង្រឹង នៅក្នុងបន្ទប់ដែលងងឹត។

៣. និយាយថា “កុំគិតកុំគិត កុំគិត ម្តងហើយម្តងទៀត រយៈពេល១០វិនាទី”(ប្រសិនបើនេះ ស្តាប់ទៅដូចជាជម្រើសដ៏ល្អ អ្នកគួរធ្វើវាជាទៀងទាត់ក្នុងការធ្វើសមាធិគេង)។ សូមអនុវត្តន៍វិធីនេះអោយបាន៦សប្តាហ៍៕    

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...