កីឡដ្ឋានរបស់ក្លិប Napoli បានប្ដូរឈ្មោះតាមលោក Diego Maradona ដែលបានចែកឋាន - TrueID

កីឡដ្ឋានរបស់ក្លិប Napoli បានប្ដូរឈ្មោះតាមលោក Diego Maradona ដែលបានចែកឋាន

December 7, 2020

អ៊ីតាលី៖ ក្លិបបាល់ទាត់ Napoli បានប្ដូរឈ្មោះកីឡដ្ឋានរបស់ពួកគេ ទៅតាមឈ្មោះវីរបុរសបាល់ទាត់ លោក Diego Maradona ដែលបានទទួលមរណភាព កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុងវ័យ៦០ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Goal ។

លោក Diego Maradona   
លោក Diego Maradona   

ប្រភពព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីមរណភាពរបស់ លោក Diego Maradona ដោយមានការគាំទ្រពី អភិបាលក្រុង Naples លោក Luigi de Magistris លោក Aurelio de Laurentiis ជាម្ចាស់ក្លិប Napoli ក៏បានស្នើសុំលិខិតបើកចំហក្នុងការសុំប្ដូរឈ្មោះកីឡដ្ឋាន។ ចំណែកឯកីឡដ្ឋាន Stadio San Paolo នឹងត្រូវប្ដូរឈ្មោះទៅជា Stadio Diego Armando Maradona ក្រុមប្រឹក្សាទីក្រុង Naples យល់ព្រមចំពោះការស្នើសុំផ្លាស់ប្ដូរ។

កីឡដ្ឋាន Stadio Diego Armando Maradona
កីឡដ្ឋាន Stadio Diego Armando Maradona

គួររំឭកដែរថា ក្រោយចាកចេញពីក្លិប Barcelona នៅឆ្នាំ ១៩៨៤ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Diego Maradona បានចំណាយពេល៧ឆ្នាំ លេងឱ្យក្លិប Napoli  ដោយបានរួមចំណែកជួយក្រុមអ៊ីតាលីគ្រងតំណែងជើងឯក Serie A នៅឆ្នាំ ១៩៨៧ និង ១៩៩០ Coppa Italia ឆ្នាំ ១៩៨៧ និង Uefa Cup នៅឆ្នាំ ១៩៨៩៕

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...