កម្ពុជា៖ ក្លិបបាល់ទាត់បឹងកេត បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយក កីឡាករ Marko Rajkovic មករួមក្រុម ដើម្បីប្រជែងយកពានរង្វាន់ លីគកំំពូលកម្ពុជា និង AFC Cup នៅក្នុងឆ្នាំ ២០២១ នេះ។
Marko មានវ័យ២៨ឆ្នាំ កម្ពស់ ១,៩៣ ម៉ែត្រ តួនាទីជាខ្សែប្រយុទ្ធ សញ្ជាតិស៊ែប៊ី ធ្លាប់លេងជាមួយក្លិបជាច្រើននៅប្រទេសកំណើត និង ចុងក្រោយ គឺ Happy Valley នៃលីគកំពូលហុងកុង។
គួរបញ្ជាក់ដែរថា នៅពេលនេះ ក្លិបបឹងកេត បានបំពេញកូតាកីឡាករបរទេសចំនួនប្រាំនាក់រួចរាល់ហើយរួមមាន កីឡាករ Mothusi Gopane, Anderson Zogbe, Mizuno Hikaru, Kenta Yamazaki និង Rajkovic៕