ក្រៅពី Lisa និង Bambam តារាថៃ​ទាំង ៨នាក់នេះ មាន​អ្នក​ចុច ​Follow លើ IG ច្រើនជាង​គេ - TrueID

ក្រៅពី Lisa និង Bambam តារាថៃ​ទាំង ៨នាក់នេះ មាន​អ្នក​ចុច ​Follow លើ IG ច្រើនជាង​គេ

January 27, 2021

ក្រៅពី Lisa និង Bambam តារាថៃទាំង ៨នាក់ នេះ មានអ្នកចុច Follow លើ IG ច្រើនជាងគេ។ ដោយឡែក សម្រាប់តារាល្បីៗក្នុងប្រទេសថៃ ពួកគេក៏តែងតែប្រើប្រាស់កម្មវិធី Instagram ដើម្បីបង្ហោះរូបភាព និងចែករំលែករឿង​រ៉ាវ​ផ្ទាល់ខ្លួន​តាមវិធីនេះ ទៅកាន់អ្នកគាំទ្រទូទាំងពិភពលោករបស់ពួកគេ ហើយតារាថៃទាំង ១០ នេះ ក៏កំពុងជាប់​ជា​តារា​ដែលមានអ្នកគាំទ្រចុច Follow  ច្រើនជាងគេ ពីលេខរៀងទី១ ដល់ទី១០  ប្រចាំឆ្នាំ ២០២១ ។ តោះចង់ដឹងថាតារាណាខ្លះ ហើយអាយដលរបស់អ្នក ឈរនៅលេខរៀងទីប៉ុន្មាន ទស្សនារូបភាពខាងក្រោម៖

១. ចំណាត់ថ្នាក់លេខ ១ គឺ Lisa ក្រុម BLACKPINK

Lisa ជាសមាជិករបស់ក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK ដោយគណនី Instagram របស់នាង មានអ្នកគាំទ្រ​ចូល​ចុច Follow រហូតដល់ ៤៥.៦ លាន ដែលច្រើនជាងគេ បើប្រៀបធៀបជាមួយតារាល្បីនៅប្រទេសថៃ។

Lisa 
Lisa 

២. ចំណាត់ថ្នាក់លេខ ២ គឺ BamBam ក្រុម GOT7

Bambam ជាសមាជិករបស់ក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ល្បី ដែលមានសមាជិក 7នាក់ សុទ្ធតែជាប្រុសស្អាតមកពី​បណ្តា​ប្រទេសផ្សេងៗគ្នា ដោយគណនី Instagram របស់ Bambam មានអ្នកគាំទ្រចូលចុច Follow រហូតដល់ 12.6 លាន ជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពី Lisa ។

Bambam
Bambam

៣. ចំណាត់ថ្នាក់លេខ ៣ គឺតារាស្រី Aum Pacharapa

Aum ជាតារាស្រីលេខ១ ប្រចាំប្រទេសថៃ បើទោះបីជានាងមានអាយុច្រើនក៏ដោយ តែសម្រាប់រូបសម្រស់ ក៏ដូចជា​ការគាំទ្រពីសំណាក់អ្នកគាំទ្រនៅខ្លាំងមិនថមថយនោះទេ ដោយគណនី Instagram របស់អ្នកមានអ្នកចុច Follow រហូតដល់ 12.5 លាន។

Aum Pacharapa
Aum Pacharapa

៤. ចំណាត់ថ្នាក់លេខ ៤ គឺតារាស្រី Davikah

Davikah ជាតារាស្រីដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនៅពេលនេះ តាមរយៈរូបសម្រស់ និងរាងដ៏ស្រស់ស្អាត ក៏ដូចជាទេសពកោសល្យសម្តែងដ៏ប៉ិនប្រសពរបស់នាង ដោយនៅពេលនេះគណនី Instagram របស់នាងមានអ្នក​ចុច Follow រហូតដល់ ១២.៤ លាននាក់។

Davikah
Davikah

៥. ចំណាត់ថ្នាក់លេខ ៥ គឺតារាស្រី Yaya

Yaya Urassaya ជាតារាស្រីដែលកំពុងតែទទួលប្រជាប្រិយភាពខ្លាំងណាស់ប្រចាំប្រទេសថៃ ហើយនៅពេលនេះ​គណនី Instagram របស់នាងគឺទទួលបានការចុច Follow ចំនួន ១០.5 លាននាក់។

Yaya Urassaya
Yaya Urassaya

៦. ចំណាត់ថ្នាក់លេខ ៦ គឺតារាស្រី Chompoo Araya

តារាសម្តែងស្រី និងពិធីការិនីដ៏ល្បីឈ្មោះ Chompoo ទោះបីជារៀបការហើយក្តី តែនាងនៅតែទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំងក្លា ដោយនៅពេលនេះ គណនី Instagram របស់នាង មានអ្នកចុច Follow រហូតដល់ ១០.3 លាននាក់។

Chompoo Araya
Chompoo Araya

៧. ចំណាត់ថ្នាក់លេខ៧ គឺតារាស្រី Kimberley

Kimberley ជាតារាស្រីដែលមានអ្នកគាំទ្រមិនចាញ់តារាស្រីល្បីផ្សេងៗនោះទេ ដោយនៅពេលនេះគណនី Instagram របស់នាងមានអ្នកចុច Follow រហូតដល់ ៩.២ លាននាក់។

Kimberley
Kimberley

៨. ចំណាត់ថ្នាក់លេខ ៨ គឺតារាស្រី Supassara

Kao Supassara ជាតារាស្រីស្រករក្រោយ ប៉ុន្តែភាពល្បីល្បាញរបស់នាងនៅពេលនេះ​គឺមិនចាញ់តារារាមច្បង​នោះ​ទេ ដោយគណនី Instagram របស់នាងនៅពេលនេះមានអ្នកចុច Follow រហូតដល់ ៨.៨ លាននាក់។

Kao Supassara
Kao Supassara

៩.ចំណាត់ថ្នាក់លេខ ៩ គឺតារាស្រី Pat t Napapa

Patt Napapa ជាតារាសម្តែង និងជាពិធីការិនីល្បីឈ្មោះមួយរួបប្រចាំប្រទេសថៃ ក្រៅពីជីវិតក្រៅសិល្បៈ​ដ៏កំសត់របស់​នាង នាងក៏មានអ្នកគាំទ្រស្រលាញ់ចូលចិត្តមិនតិចនោះទេ ដែលនៅពេលនេះគណនី Instagram របស់នាងមានអ្នក​ចុច Follow រហូតដល់ ៨.៧ លាននាក់ទៅហើយ។

Patt Napapa
Patt Napapa

១០.ចំណាត់ថ្នាក់លេខ ១០ គឺតារាស្រី Margie Rasri

Margie បើទោះបីជាពេលនេះនាងបានរៀបការ និងមានកូនដល់ទៅ ២នាក់ហើយក្តី តែប្រជាប្រិយភាពរបស់នាង​នៅតែមិនចុះថតនោះទេ ដោយនៅពេលនេះគណនី Instagram របស់នាងកើនដល់ ៨.២ លាននាក់៕

Margie Rasri
Margie Rasri
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...