ករុណា ពេជ្រ ផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯងក្នុងនាមជាកូនទោល ដើម្បីបន្តមើលថែទាំលោកឪពុកទៅមុខទៀត - TrueID

ករុណា ពេជ្រ ផ្តល់ក្តីសង្ឃឹមឱ្យខ្លួនឯងក្នុងនាមជាកូនទោល ដើម្បីបន្តមើលថែទាំលោកឪពុកទៅមុខទៀត

January 30, 2021

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ នាប៉ុន្មានឆ្នាំចុងក្រោយនេះហាក់ស្ងប់ស្ងាត់ជាមួយនឹងការងារសិល្បៈគួរឱ្យកត់សម្គាល់។

ភាពស្ងប់ស្ងាត់នេះកើតឡើងដោយសារតែម្ចាស់បទ “អ្នកកំដរ” រូបនេះត្រូវចំណាយពេលវេលាជាច្រើនដើម្បីនៅមើលថែទាំលោកឪពុកដែលមានជំងឺសម្រាន្តនៅលើគ្រែមិនអាចធ្វើដំណើរបាននោះទេ។

ត្បិតអីជួបប្រទះនូវបញ្ហានេះជាច្រើនឆ្នាំមកហើយក្តី ក៏លោក ករុណាពេជ្រ ហាក់មិនអស់សង្ឃឹមនោះទេក្នុងការមើលថែទាំអ្នកមានគុណរបស់លោក ផ្ទុយទៅវិញតារាចម្រៀងរូបនេះបែរជាលើកទឹកចិត្តខ្លួនឯងដោយពាក្យសម្តីមួយចំនួនទៅវិញថា“កើតមកជាកូនទោលមានអីមិនល្អ គ្រាន់តែត្រូវរឹងមាំជានិច្ច ឆាប់ជាណាប៉ាផ្ទះថ្មីយើងជិតរួចហើយ ប៉ាត្រូវតែសន្យារង់ចាំកូន កូននឹងរុញរទេះនាំប៉ាឱ្យបានឃើញ និងចូលទៅរស់នៅផ្ទះថ្មីយើងពីរនាក់នាពេលឆាប់ៗនេះណា”

ទាំងអស់នេះក៏បានស្តែងឱ្យឃើញថា បើទោះបីតារាចម្រៀង លោក ករុណា ពេជ្រ  មិនមានបងប្អូនច្រើនក្នុងការពឹងពាក់អាស្រ័យគ្នាយ៉ាងណាក្តីក៏លោកនៅតែអាចបំពេញតួនាទីថែទាំលោកឪពុកបានយ៉ាងល្អឥតខ្ចោះក្នុងនាមជាកូនប្រុសទោលនៅក្នុងគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ និងលោកឪពុក
លោក ករុណា ពេជ្រ និងលោកឪពុក
ទាក់ទងជាមួយ:
គ្រួសារតារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...