មិន​ទាន់​បាន​ចូល​ប្រកួត​អី​ផង​! Arteta សរសើរ​ Odegaard ថា​មាន​សមត្ថភាព​ពិសេស​បាត់​ទៅ​ហើយ - TrueID

មិន​ទាន់​បាន​ចូល​ប្រកួត​អី​ផង​! Arteta សរសើរ​ Odegaard ថា​មាន​សមត្ថភាព​ពិសេស​បាត់​ទៅ​ហើយ

January 30, 2021

បរទេស៖ លោក​ Mikel Artetaអ្នកចាត់​ការ​ក្លិប ​Arsenalបាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ខ្សែ​បម្រើ​ខ្ចី​ជើង​ពី​ក្លិប Real Madrid កីឡាករ​ Martin Odegaardថា​មាន​សមត្ថភាព​ពិសេស​មួយដែល​ក្លិបលោក​កំពុង​ត្រូវ​ការ​។

Odegaard
Odegaard

លោក​ Arteta បាន​និយាយ​ថា​៖" Odegaard ជា​កីឡាករមួយ ដែល​មាន​សម្ថភាពពិសេស​មួយ ដែល​ក្លិបយើងខ្វះ​ ហើយ​ត្រូវការ​ជា​ចាំបាច់​នៅ​ក្នុង​ពេល​នេះ​ "។

លោកបាន​បន្តថា​៖" គេ​បាន​ប្រឹងប្រែង​ហ្វឹកហាត់ណាស់។ មើល​ទៅ​គេ​ពេញចិត្តនៅ​ក្លឹប​យើង​ខ្លាំង​។ ក្លឹប​យើង​មាន​កីឡាករ​មាន​សមត្ថភាព​ខ្លាំង​មួយ​ទៀត​ហើយ "។

លោក Arteta
លោក Arteta

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Odegaard ជា​កីឡាករមកលេងឲ្យ Arsenal ក្នុងលក្ខខណ្ឌ​ខ្ចីជើង ដែល​មាន​កុងត្រា​រហូតដល់ថ្ងៃទី៣០ ខែ​មិថុនា ឆ្នាំ​២០២១ខាង​មុខ៕

ប្រភព៖​ Sky Sports

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...