រសជាតិឆ្ងាញ់ជាប់ចិត្ត បើចេះពីរបៀបធ្វើខហុងជើងជ្រូក តាមវីធីទាំងនេះ - TrueID

រសជាតិឆ្ងាញ់ជាប់ចិត្ត បើចេះពីរបៀបធ្វើខហុងជើងជ្រូក តាមវីធីទាំងនេះ

January 29, 2021

កម្សាន្ត៖ ខហុនជើងជ្រូក ជាម្ហូបដែលមានរសជាតិបែបផ្អែមមុតកាន់តែឆ្ងាញ់បើយើងខជាមួយនឹងដើមខាត់ណា ឬបន្លែផ្សេងៗទៀត។ ការធ្វើមុខម្ហូបមួយនេះមិនពិបាកទេ គ្រាន់តែត្រៀមគ្រឿងផ្សំហើយធ្វើតាមវិធីខាងក្រោម៖

គ្រឿងផ្សំ៖

១. ជើងជ្រូក (ជើងមុខ) ១គីឡូកន្លះ

២. ដើមខាត់ណា ៥០០ក្រាម

៣. ខ្ទឹមស ១៥កំពឹស

៤. ខ្ទឹមក្រហម ៣មើម

៥. ស្ករត្នោត ៣០០ក្រាម

៦. ទឹកស៊ីអីវខាប់ ១ស្លាបព្រាបាយ

៧. ទឹកត្រី ៥ស្លាបព្រាបាយ

៨. ម្សៅស៊ុប ១ស្លាបព្រាបាយ

៩. ទឹកស៊ីអីវ ៥ស្លាបព្រាបាយ

ខហុនជើងជ្រូក
ខហុនជើងជ្រូក

របៀបធ្វើ៖

១. ដំបូងយើងត្រូវយកដើមខាត់ណាហាន់បកសំបកវាឲ្យស្អាតហើយស្រុះទឹកក្ដៅឲ្យឆ្អិនហើយទុកមួយឡែកសិន។ យកជើងជ្រូកទៅលាងសម្អាតឲ្យស្អាត ហើយកាប់ជាវាដុំធំៗ។ បកសំបកខ្ទឹមសខ្ទឹមក្រហមឲ្យស្អាតទុកត្រៀមដាក់ចម្អិន។

២. ដាក់ខ្ទះកំលោចស្ករត្នោតដោយបើកភ្លើងតិចៗកូរវារហូតដល់វាឡើងក្រហមហើយឈ្ងុយ ដាក់ខ្ទឹមក្រហម ខ្ទឹមស ទឹកត្រី ទឹកស៊ីអីខាប់ទឹកស៊ីអីវ ម្សៅស៊ុប​ បន្ទាប់មកកូរវាឲ្យរលាយចូលគ្នាល្អ។

ខហុនជើងជ្រូក
ខហុនជើងជ្រូក

៣. ដាក់ជើងជ្រូកចូលទាំងដុំហើយទុកវារហូតដល់ឆ្អិនហើយប្រែជើងជ្រូកទៅម្ខាងទៀត រួចបិទគម្របខ្ទះទុករំងាស់វាឲ្យចូលជាតិ។ពេលទឹករាងខះ យើងអាចថែមទឹកខ្លះហើយរំងាស់វាតទៀត នៅពេលខជើងជ្រូកផុយហើយដាក់ដើមខាត់ណាចូលទុកឲ្យឆ្អិនជាការស្រេច៕

ប្រភព៖ BR Music

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...