អតីតគ្រូបង្វឹករបស់ក្រុម Juventus បង្ហាញពីគន្លឹះដែលធ្វើឲ្យ Ronaldo នៅតែល្អ! - TrueID

អតីតគ្រូបង្វឹករបស់ក្រុម Juventus បង្ហាញពីគន្លឹះដែលធ្វើឲ្យ Ronaldo នៅតែល្អ!

December 7, 2020

អតីតគ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus លោក Allegri បានបង្ហាញអារម្មណ៍ពិតរបស់លោកអំពីកីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ថាជាកីឡាករមួយរូបដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព នៅលើទីលានប្រកួតដែរមិនមានកីឡាករណាម្នាក់អាចប្រៀបធៀបជាមួយរូបគេបាននាពេលបច្ចុប្បន្ននេះ។

Cristiano Ronaldo
Cristiano Ronaldo

កីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បច្ចុប្បន្នរូបគេបានស៊ុតបញ្ចូលទីចំនួន ៧៥០គ្រាប់ បូកបញ្ចូលទាំងគ្រាប់បាល់ស៊ុតឲ្យក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ ក្នុងការបង្ហាញខ្លួននៅលើទីលានបានចំនួនជាង ១០០០ប្រកួត នៅក្នុងអាជីពបាល់ទាត់របស់លោក។

Cristiano Ronaldo
Cristiano Ronaldo

លោក Allegri ដែលជាអតីតគ្រូបង្វឹករបស់ក្រុម Juventus ធ្លាប់បានដឹកនាំកីឡាករ Ronaldo កាលពីឆ្នាំ២០១៨ ផងដែរ ដោយនៅពេលនោះកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះទើបនឹងផ្លាស់មកពីក្រុមអធិរាជស Real Madrid នៅក្នុងតម្លៃខ្លួន១០០លានផោន។

លោក Allegri បានសម្លឹងមើលឃើញ Ronaldo ថាជាកីឡាករតែម្នាក់គត់ដែលអាចជួយរកគ្រាប់បាល់យ៉ាងច្រើនឲ្យក្រុម Juventus នៅរដូវកាលថ្មីនេះ ហើយរូបគេនឹងអាចជួយឲ្យក្រុម Juventus ឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League បានផងដែរ។

Cristiano Ronaldo
Cristiano Ronaldo

លោក Allegri បានបន្តប្រាប់គេហទំព័រ Fotmob ទៀតថា ប្រសិនបើខ្ញុំមានឱកាសបានដឹកនាំក្រុម Juventus ជាថ្មីម្ដងទៀតខ្ញុំនឹងជ្រើសរើសយកកីឡាករដែលពោរពេញទៅដោយសមត្ថភាពដូចជា កីឡាករខ្សែការពារ Chiellini កីឡាករ Nesta កីឡាករខ្សែបម្រើល្អៗដូចជា កីឡាករ Gattuso កីឡាករ Seedorf និងខ្សែប្រយុទ្ធកំពូលទាំងពីរគឺ កីឡាករ Zlatan Ibrahimmovic និងកីឡករ Cristiano Ronaldo៕

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...