ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន អេនីហ្សាម ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងគួរសមនៅក្នុងវិស័យសិល្បៈកាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា អេនីហ្សាម ហាក់ឃ្លាតពីវិស័យចម្រៀងដោយមិនសូវឃើញបង្ហាញមុខនិងចេញបទចម្រៀងដូចមុនឡើយ។
ទន្ទឹមនឹងនោះផងដែរថ្វីបើ អេនីហ្សាមបានស្ងាត់ពីវិស័យចម្រៀងពិតមែនប៉ុន្តែសង្កេតឃើញថានាងតែងតែលេចមុខតាមបណ្តាញសង្គមផ្សេងៗជាញឹកញាប់ជាហេតុដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រនៅតែចាំរូបនាង ក៏ដូចជាទន្ទឹងរង់ចាំការវិលត្រឡប់ចូលសិល្បៈជាថ្មីផងដែរ។
យ៉ាងណាមិញ កាលពីម្សិលមិញនេះអ្វីដែល អេនីហ្សាម បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល និងស្រឡាំងកាំងស្ទើរតែមិនគួរឲ្យជឿបន្ទាប់ពីនាងបានបង្ហោះរូបភាពស្វីតៗ ផ្អែមល្ហែម និងស្អិតរមួតជាមួយនឹងគូស្នេហ៍ថ្មី ដែលជាមនុស្សស្រីដូចគ្នា។
បន្ទាប់ពីតារាចម្រៀងស្រីរូបនេះ បានបើកចំហពីទំនាក់ទំនងស្នេហារវាងមនុស្សស្រីនិងមនុស្សស្រីដូចគ្នារួចមកឃើញថាមហាជនមួយចំនួនមានការភ្ញាក់ផ្អើលខ្លាំងព្រោះមិននឹកស្មានថាតារាស្រីរូបនេះស្រលាញ់មនុស្សស្រីដូចគ្នាហើយក៏មានមហាជនមួយចំនួនទៀតបាន comments ពាក្យជូនពរសម្រាប់អ្នកទាំងពីរផងដែរ៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖