ក្រោយក្លាយជាចំណែកដែលមិនអាចខ្វះបាន Bruno ត្រូវក្លិប Man United ដំឡើងប្រាក់ពលកម្មលើសពីមុនទ្វេដង - TrueID

ក្រោយក្លាយជាចំណែកដែលមិនអាចខ្វះបាន Bruno ត្រូវក្លិប Man United ដំឡើងប្រាក់ពលកម្មលើសពីមុនទ្វេដង

December 7, 2020

តាមរបាយការណ៍ចុងក្រោយបានរាយការណ៍ថាក្លិបបិសាចក្រហមហម Manchester United កំកំពុងរៀបចំកុងត្រាផ្តល់ប្រាក់ពលកម្មថ្មីដល់ខ្សែបម្រើឆ្នើម Bruno Fernandes បន្ទាប់ពីកីឡាកររូបនេះក្លាយជាចំណែករបស់ក្រុមដែលខ្វះពុំបានឡើយ។

កីឡាករ​ព័រទុយហ្គាល់រូបនេះបានសម្របខ្លួននៅក្របខ័ណ្ឌ Premier League បាន​យ៉ាង​ឆាប់​រហ័ស ​រហូត​ដល់​អ្នក​គាំទ្រ​ខ្លះ​ហៅ​គេ​ថា​ជា “Ronaldo ថ្មី” នៅ Old Trafford ទៀត​ផង។ ​ក្រោយ​ពីបង្ហាញខ្លួនឱ្យ Man United បាន ៣៨ ប្រកួត ​​កីឡាករវ័យ ២៦ ឆ្នាំរូបនេះស៊ុតបានដល់ទៅ ២២ គ្គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ១៤ លើកផងដែរ។

លោក Ole Gunnar Solskjaer និង Bruno Fernandes
លោក Ole Gunnar Solskjaer និង Bruno Fernandes

ឆ្លើយតប​នឹង​ភាព​ជោគជ័យ​នេះ ក្លិប Man United ក៏​នឹង​ផ្តល់​ជូន​ប្រាក់​ពលកម្ម​ថ្មី​ដល់ Bruno ដែលកើនឡើងដល់ទៅ ១ ទ្វេ​ជា ២ បើធៀប​នឹង​ថ្លៃ​ពលកម្ម​បច្ចុប្បន្ន ពោល​គឺ​ឡើង​ពី ១០០ ០០០ ផោន/សប្ដាហ៍ ទៅ ២០០ ០០០ ផោន/សប្ដាហ៍ សម្រាប់​កុងត្រា​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៥។

លោក Ole Gunnar Solskjaer និង Bruno Fernandes
លោក Ole Gunnar Solskjaer និង Bruno Fernandes

គួរបញ្ជាក់ផងដែរថា ទំហំ​ថ្លៃ​ពលកម្ម ១០០ ០០០ ផោន ឬ​ជាង ១៣៤ ០០០ ដុល្លារ​របស់ Bruno ​សព្សព្វថ្ងៃនេះគឺទាបខ្លាំងណាស់ បើ​ធៀប​នឹង Paul Pogba ដែល​រក​បាន ៣០០ ០០០ ផោន/សប្តាហ៍ រី​ឯ David de Gea ដែល​ជា​កីឡាករ​ទទួល​បាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​ គឺ​បាន​ដល់​ទៅ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ៕

ប្រភព៖ The Mirror

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...