Klopp មិន​សង្ឃឹម​ Gomez អាច​ត្រលប់​មក​វិញ​ក្នុង​រដូវកាល​នេះ​ទេ​ ក្រោយ​មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ - TrueID

Klopp មិន​សង្ឃឹម​ Gomez អាច​ត្រលប់​មក​វិញ​ក្នុង​រដូវកាល​នេះ​ទេ​ ក្រោយ​មាន​បញ្ហា​ជង្គង់​ធ្ងន់ធ្ងរ

January 30, 2021

បរទេស៖ អ្នកចាត់​ការ​ក្លឹប​Liverpool លោក​ JurgenKlopp បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ខ្សែការពារ​ Joe Gomezមិន​សង្ឃឹម​នឹង​អាច​ត្រលប់​ជួយ​​ក្លឹប​វិញ​បាន​នៅ​ឡើយ​ទេ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១។

Joe Gomez
Joe Gomez

លោក​ Kloppបាន​និយាយ​ថា​៖"Gomezគេ​កំពុង​នៅ​កន្លែង​សម្រាក​ព្យាបាល​ល្អ​មួយ​គេ​​មើល​ទៅ​​មិន​ងាយ​នឹង​អាច​ត្រលប់​មក​វិញ​ទេ​។ឥឡូវ​ហ្នឹង​គេ​ដើរ​អី​បាន​ហើយ​គ្រាន់​តែ​ចូល​ហ្វឹកហាត់​អី​ហ្នឹង​អត់​ទាន់​បាន​ទេ​ដោយ​តែ​របួស​នៅ​តែ​បន្ត​"។

លោក​បាន​បន្ត​ថា​៖"បើ​​ឲ្យ​ខ្ញុំប្រាកដ​ថា​គេ​នឹង​អាច​ត្រលប់​មក​ទាន់​រដូវកាល​នេះ​អត់?និយាយ​ស្មោះ​ត្រង់​ទៅ​ខ្ញុំ​​មិន​រំពឹង​ទេ​។តែ​បើ​គេ​អាច​ត្រលប់​មក​វិញ​ទាន់​ខ្ញុំ​មាន​តែ​ក្ដី​រំភើប​រីករាយ​ទេ​"។

លោក Klopp
លោក Klopp

គួរ​បញ្ជាក់​ផង​ដែរ​ថា​Gomez មាន​បញ្ហា​ជង្គង់​តាំង​ពី​ថ្ងៃ​ទី​១១ខែ​វិច្ឆិកា​ ឆ្នាំ​២០២០មក​ម្ល៉េះ​ដោយ​កីឡាករ​នេះ​​សង្ឃឹម​នឹង​ជា​សះស្បើយ​វិញ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ឆ្នាំ​២០២១​ខាង​មុខ​ឯណោះ​៕

ប្រភព៖​ Goal

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...