Pakho Chau ទទួលបានតំណែងថ្មីក្នុងរឿងហុងកុងដែលកំពុងល្បីខ្លាំងគឺ «Forensic Heroes ៥» - TrueID

Pakho Chau ទទួលបានតំណែងថ្មីក្នុងរឿងហុងកុងដែលកំពុងល្បីខ្លាំងគឺ «Forensic Heroes ៥»

March 12, 2021

ហុងកុង៖​ ភាពយន្តរឿង ForensicHeroes ៤ កាលពីឆ្នាំមុនទទួលបានពិន្ទុជាមធ្យម៣៦,៣ ពិន្ទុហើយកម្រិតខ្ពស់បំផុតគឺ ៣៩,៦ ពិន្ទុ។ នេះគឺជារឿងភាគដែលបានបំបែកកំណត់ត្រាដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងរយៈពេល៧ ឆ្នាំ។ TVB គ្រោងនឹងថតរឿងភាគនេះសម្រាប់វគ្គទី៥ក្នុងខែកញ្ញាខាងមុខដោយមានលោក Pakho Chau  ជាតួឯក។

ដោយមានសេចក្តីប្រាថ្នាជាច្រើនចំពោះអាជីពរបស់គាត់ក្រៅពីតន្ត្រី លោក Pakho បានពង្រឹងជាប្រចាំនូវសមត្ថភាពសំដែងរបស់គាត់។ចំពោះការសម្តែងរបស់គាត់ក្នុងរឿង Wonder Women  Pakhoបានឈ្នះពានរង្វាន់តារាប្រុសដែលមានប្រជាប្រិយបំផុតនៅក្នុងពិធីប្រគល់ពានរង្វាន់របស់ទូរទស្សន៍TVB ឆ្នាំ ២០១៩។ ក្នុងរឿង ForensicHeroes ៥ ក៏នឹងតម្រូវឲ្យលោកPakho  សហការជាមួយ Youku ដែលនឹងជួយពង្រឹងប្រជាប្រិយភាពរបស់Pakho នៅលើទីផ្សារប្រទេសចិនបន្ថែមទៀត។

កាលពីមុនមានការប៉ាន់ស្មានច្រើនអំពីថាតើស្ថានភាពរបស់Pakho និងមិត្តរួមអាជីពនៅក្នុងផលិតកម្មVoiceEntertainmentនឹងជះឥទ្ធិពលយ៉ាងដូចម្តេចបន្ទាប់ពីលោក Eric Tsang កាន់កាប់ផលិតកម្មតន្រ្តីនេះ។ ទោះយ៉ាងណាលោក Eric បានសន្យាថាសិល្បករនៅក្នុងផលិតកម្មVoice Entertainment នឹងទទួលបានឱកាសដូចគ្នានឹងសិល្បករឯទៀតដែរ។អាចនិយាយបានថាតំណែងរបស់ Pakho ក្នុងរឿង BigBrotherគឺមានស្ថេរភាពណាស់ ហើយគាត់ក៏នឹងត្រូវបានផ្តល់តួនាទីជាតួឯកក្នុងរឿងForensic Heroes ៥  ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖​

  រឿង Forensic Heroes ៤
  រឿង Forensic Heroes ៤
  រឿង Forensic Heroes ៤
  រឿង Forensic Heroes ៤
Pakho Chau
Pakho Chau
Pakho Chau
Pakho Chau
Pakho Chau
Pakho Chau
Pakho Chau
Pakho Chau

ប្រភព៖ Jayne Stars

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...