បរទេស៖ ក្លិបបិសាចក្រហម Manchester United នៅតែបន្តការចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធជម្រើសជាតិបារាំង Ousmane Dembele ទៅរួមក្រុម ខណៈដែលកំពុងពិបាកខ្លាំងក្នុងការទិញយកខ្សែប្រយុទ្ធ Jadon Sancho ពីក្លិប Borussia Dortmund ។
យ៉ាងណាមិញបើតាមគេហទំព័រ Sport បានឲ្យដឹងថា Dembele កំពុងតែត្រៀមខ្លួនចុះកុងត្រាថ្មីជាមួយ Barcelona បន្តទៀត ខណៈដែលកុងត្រាចាស់របស់គេជាមួយក្លិបយក្សអេស៉្បាញមួយនេះនឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២២ខាងមុខ។
គួរបញ្ជាក់ដែរថាក្រោយជាសះស្បើយពីរបួស Dembele ចូលលេងឲ្យលោកគ្រូបង្វឹក Ronald Koeman បានច្រើនគួរសមនៅរដូវកាល២០២០/២១នេះ ពោលបង្ហាញខ្លួនបាន២១ប្រកួត ស៊ុតបាន៦គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ចប់ទីបាន៣លើកផងដែរ៕