សុខៗ ពិធីករ ម៉ុល សារ៉ាវ៉ាន់ បានបង្ហោះសារមួយដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ - TrueID

សុខៗ ពិធីករ ម៉ុល សារ៉ាវ៉ាន់ បានបង្ហោះសារមួយដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ

November 24, 2020

ភ្នំពេញ៖ តារាប្រុសរូបស្រស់សង្ហា មានភាពរួសរាយរាក់ទាក់ដែលលោកមានការងារជាតារាបង្ហាញម៉ូត និងជាពិធីករ ដ៏មានសមត្ថភាព ហើយពូកែវោហាស័ព្ទ លោក ម៉ុល សារ៉ាវ៉ាន់។

យ៉ាងណាមិញថ្មីៗនេះ ពិធីករឆ្នើមរូបនេះ បានបង្ហោះនូវសារខ្លីមួយដែលគួរឲ្យចាប់អារម្មណ៍ និងមានអត្ថន័យបំផុតនៅលើគណនី FACEBOOK និង INSTAGRAM ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី ២៣ ខែ វិចិ្ឆកា ឆ្នាំ ២០២០  ដែលខ្លឹមសារនោះមានន័យថា៖"ជីវិតប្រៀបដូចជាភាពយន្ដ ហើយបើយើងប្រើជីវិតជាតួអង្គ យើងនឹងត្រូវបានអ្នកដឹកនាំសម្ដែងប្រើតាមស្រេចតែចិត្តតាមសាច់រឿងដែលគេបាននិពន្ធ ត្រលប់មកវិញជីវិតរបស់យើងត្រូវតែសម្ដែងទៅតាមអ្វីដែលយើងចង់បាន ឬ ក្ដីស្រម៉ៃដែលយើងបានកំណត់ ហើយចាត់ទុកខ្លួនឯងជាអ្នកដឹកនាំរឿងវិញ បើមិនដូច្នេះទេ យើងនឹងត្រូវបានដឹកនាំដោយបញ្ហាមិនចេះចប់មិនចេះហើយជាក់ជាពុំខាន។"

សាររមួយនេះពិតជាមានអត្ថន័យ ពីព្រោះខ្សែជីវិតរបស់យើងពិតជាមានសភាពស្រដៀងទៅនឹងភាពយន្តពិតមែន តែគ្រាន់តែថា ភាពយន្តមានអ្នកដឹកនាំ តែជីវិតយើងវិញត្រូវការខិតខំប្រឹងប្រែងធ្វើរឿងរ៉ាវទាំងនោះដោយខ្លួនឯង ទើបជីវិតយើងអ្នកទទួលបានភាពជោគជ័យដូចជាក្តីស្រមៃរបស់យើងបាន៕

សូមទស្សនារូបភាពខាងក្រោម៖

លោក សារ៉ាវ៉ាន់ 
លោក សារ៉ាវ៉ាន់ 
លោក សារ៉ាវ៉ាន់ 
លោក សារ៉ាវ៉ាន់ 
លោក សារ៉ាវ៉ាន់ 
លោក សារ៉ាវ៉ាន់ 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...