កូរ៉េខាងត្បូង៖ ជាការពិតណាស់ ប្រិយមិត្តពិតជាដឹងហើយថា BLACKPINK គឺជាក្រុមចម្រៀងនារីដែលមានប្រជា ប្រិយភាពខ្លាំងទូទាំងពិភពលោក។គួរបញ្ជាក់ផងដែរថា ដោយសារតែសមត្ថភាពពូកែជាច្រើនដូចជា រាំ សម្ដែង ច្រៀង រ៉េប ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតនិងមាននិស្ស័យរួសរាយរាក់ទាក់ទាំងនេះហើយ គឺជាហេតុផលធ្វើឲ្យហ្វេនៗ ស្រលាញ់ និងគាំទ្ររហូតមក។
ជាក់ស្ដែងកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញនេះ កម្មវិធី 2020 Mnet Asian Music Awards ដ៏អស្ចារ្យមួយនេះបានធ្វើឡើងដើម្បីប្រគល់ពានវង្វាន់ដល់សិល្បករ មកពីផ្នែកខុសៗគ្នា ដែលពាក់ព័ន្ធនឹងឧស្សាហកម្មកម្សាន្តជាមួយ Concept ផ្តោតទៅលើ NEW-TOPIA ។ជាមួយគ្នានេះដែរ BLACKPINKមិនបានចូលរួមក្នុងការសម្ដែងក្នុងកម្មវិធីយក្សមួយនេះទេ ដោយសារតែកាលវិភាគរបស់ពួកគេ ប៉ុន្ដែក្រុមនេះក៏ទទួលបានពានរង្វាន់ទាំងនេះពីកម្មវិធីផងដែរ។
ជាលទ្ធផលពានរង្វាន់ដែលBLACKPINK ទទួលបានពីកម្មវិធីMAMA យប់មិញ រួមមាន ពាន Best Female Group ពាន Best Dance Performance Female Group សម្រាប់បទ «How You Like That» ពាន Worldwide Fans' Choice Top 10 និងពាន 2020 Visionary ៕