មិនធម្មតាមែន! ក្រោយកែសម្ផស្ស Due កាន់តែលែងខ្លួនស៊ិចស៊ីច្រើនឡើង - TrueID

មិនធម្មតាមែន! ក្រោយកែសម្ផស្ស Due កាន់តែលែងខ្លួនស៊ិចស៊ីច្រើនឡើង

January 31, 2021

ថៃ ៖ ពិតណាស់ តារាស្រី Due  Arisara Thongborisut ជាតារាសម្តែង និងតារាមូដែលល្បីម្នាក់របស់ថៃ ដែលភាគច្រើនរូបនាងត្រូវបានគេឃើញក្នុង រឿងភាគថៃដែលល្បីៗ នេះបានបញ្ជាក់ថា រូបនាងពិតជាមានទេពកោសល្យសម្តែងមិនធម្មតាទេ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកជា អ្នកគាំទ្ររបស់នាងនោះអ្ន​កនឹងបានដឹងយ៉ាងច្បាស់ថា រូបនាងតែងតែផុសនូវរូបថតជាប្រចាំ។ ទន្ទឹមនឹងនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថា គេឃើញរូបនាងមានមុខមាត់ខុសឆ្ងាយជាងពីមុន ជាមួយនឹងច្រមុះដែលស្រួច និងបបូរមាត់រាងបេះដូងថែមទៀត។

លើសពីនេះទៅទៀត អ្នកគាំទ្រដ៏ដូចជា មហាជនបានសន្និដ្ខានថារូបនាងអាចនឹងធ្វើការកែសម្ផស្ស ដើម្បីផ្លាស់ប្តូរទម្រង់និងសម្រស់ផ្ទៃមុខថ្មី។

មិនតែប៉ុណ្ណោះ បើយើងក្រឡេកមកមើលផ្ទៃមុខថ្មីរបស់តារាស្រីនេះវិញប្រសិនបើយើងមិនបានចាប់អារម្មណ៍ទៅលើឈ្មោះរបស់នាងទេនោះ ប្រាកដជាគិតថានេះជាមនុស្សស្រីថ្មីម្នាក់ដែលមិនមែនជា Due ឡើយ។ ជាមួយនឹងច្រមុះស្រួចជាងមុន និងបបូរមាត់រាងបេះដូងគួរឲ្យទាក់ទាញនេះធ្វើឲ្យរូបនាងពិតជាផ្លាស់ប្តូរទៅជាមនុស្សផ្សេង។ ជាមួយគ្នានេះ ចាប់តាំងពីបានកែកុនមុខមាត់ចាស់នេះហើយ គេឃើញថា Due កាន់តែស៊ីចស៊ីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្លែកជាមួយការលែងស្ទាយ៍គួរឲ្យទាក់ភ្នែក៕

ចង់ដឹងបន្ថែមនោះ តោះទៅមើលរូបភាពខាងក្រោមទាំងអស់ដូចតទៅ ៖

Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
Due
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...