កម្មវិធី MMA ឆ្នាំនេះ BTS ទៅតែ ៦នាក់ តែប្រមូលពានមកវិញបាន ៦ដែរ មិនឲ្យ Suga ខកចិត្ត! - TrueID

កម្មវិធី MMA ឆ្នាំនេះ BTS ទៅតែ ៦នាក់ តែប្រមូលពានមកវិញបាន ៦ដែរ មិនឲ្យ Suga ខកចិត្ត!

December 6, 2020

កូរ៉េខាងត្បូង ៖ ការបង្ហាញវត្តមានរបស់ BTS ក្នុងកម្មវិធី Melon Music Awards ប្រចាំឆ្នាំ២០២០ កាលពីយប់មិញនេះ បានធ្វើឲ្យកម្មវិធីនេះ កាន់តែកក្រើកនៅទូទាំងពិភពលោក ដោយសារតែមានអ្នកគាំទ្រជាច្រើន បានទន្ទឹងរង់ចាំទស្សនា ការសម្ដែងដ៏អស្ចារ្យ ប្លែកភ្នែករបស់ក្រុមចម្រៀងល្បីលំដាប់ពិភពលោកមួយនេះ។

BTS
BTS

បើទោះបីជា ការបង្ហាញវត្តមានលើកនេះ មិនមានវត្តមានរបស់ Suga ដោយហេតុថា លោកត្រូវសម្រាកព្យាបាលសុខភាព ប៉ុន្តែប្រជាប្រិយភាពក៏ដូចជាការសម្ដែងរបស់ពួកគេ នៅតែល្អឥតខ្ចោះធ្វើឲ្យហ្វេនៗស្ទើរតែមិនអាចព្រឹចភ្នែកបានឡើយ។

Suga
Suga

ជាលទ្ធផល BTS ទទួលបានពានរង្វាន់ ពីកម្មវិធីដ៏ធំមួយនេះដល់ទៅ ៦ពានឯណោះនៅក្នុងរាត្រីនោះ ដោយក្នុងនោះ មានពានរង្វាន់កិត្តិយសចំនួន ៣ និងពានរង្វាន់ធំ គឺពាន Daesang ចំនួន ៣ ផងដែរ។

BTS
BTS

ខាងក្រោមនេះ ជាពានទាំង ៦ ដែល BTS ទទួលបាន ក្នុងកម្មវិធី MMA កាលពីយប់មិញ ៖

ពាន Top 10Artist 

ពាន Album of theYear (Daesang) សម្រាប់អាល់ប៊ុម Map of the Soul : 7

ពាន Best Dance:Male សម្រាប់បទ Dynamite

ពាន Song of theYear (Daesang) សម្រាប់បទ Dynamite

ពាន Netizen’sChoice 

ពាន Artist ofthe Year (Daesang) 

BTS
BTS

នេះជារឿងដ៏គួរឲ្យរំភើបរីករាយមួយ សម្រាប់ហ្វេនៗ ក្នុងពេលដែលក្រុម idol ដ៏មានប្រជាប្រិយភាពមួយក្រុមនេះ បានប្រមូលយកពានរង្វាន់ ជាសិល្បករឆ្នើមប្រចាំឆ្នាំ ពានរង្វាន់អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំ និងពានរង្វាន់បទចម្រៀងល្អបំផុតប្រចាំឆ្នាំ ដែលសុទ្ធតែជាពានធំៗ ដែលតារា Kpop ចាត់ទុកថាជាកិត្តិយសដ៏ធំមួយ សម្រាប់ជីវិតជាតារារបស់ពួកគេ។ 

BTS
BTS

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Melon Music Awards ត្រូវបានកត់សំគាល់សម្រាប់ការសង្កត់ធ្ងន់ទៅលើ ចំនួននៃការលក់ និងការបោះឆ្នោតជាសាធារណៈ ដើម្បីកំណត់អ្នកឈ្នះពានរង្វាន់ទាំងនេះ៕

សូមអបអរសាទរដល់ BTS!

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...