ភ្នំពេញ៖ តោះមកស្គាល់ ឈឿន យូម៉ី ហៅ Mai MaRose អគ្គនាយិកាហ្វ្រេនឆាយ The Snacks Store_បុហ្វេរ មានភាពលេចធ្លោរខ្លាំងក្នុងបណ្តាញសង្គមរបស់ក្រុមហ៊ុនចិន
អ្វីដែលជម្រុញឲ្យ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose ចាប់អារម្មណ៍ងាកមកផលិតវីដេអូខ្លីបខ្លីៗ បង្ហោះចែករំលែកលើបណ្តាញសង្គម ដោយសារតែ អ្នកនាងសម្លឹងឃើញនូវ ចន្លោះខ្វះខាតទាក់ទង នឹងមាតិកា គន្លឹះចំណីអាហារ ផាកសុកភាព ជាពិសេសចង់ណែនាំ ពីរបៀប ទទួលទាន អ័យស្ទ័រយ៉ាងម៉េចឲ្យបានឆ្ងាញ់ ញុំាបុហ្វេរយ៉ាងណាឲ្យចំណេញ និងជ្រើសរើសកន្លែងឲ្យចំគោលដៅ ជៀសវាងខាតពេលវេលា និងថវិកា។
ឈឿន យូម៉ី ហៅ Mai MaRose គឺជាម្ចាស់ហ្វ្រេនឆាយ The Snacks Store_បុហ្វេរ និង Dim Sum Avenue មួយរូបដែលកំពុងឆក់ប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម តាមរយៈ វីដេអូខ្លីប ញុំាអ័យស្ទ័រ និងអាហារបុហ្វេរ។
វីដេអូរបស់ ឈឿន យូម៉ី ហៅ Mai MaRose នៅលើតិកតុក ទទួលបានអ្នកចុច Like ចុចឲ្យបេះដូង និង អ្នកចូលទស្សនាច្រើនសន្ធឹកសន្ធាប់ សរុបរហូតដល់ជាង 10លាន។
អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានបន្ថែមថា “ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលវីដេអូខ្លីបប្រចាំថ្ងៃរបស់ខ្ញុំផ្ទុះការគាំទ្រដល់ថ្នាក់នេះ ជាពិេសសគឺវីដេអូខ្លីប ញុំា អ័យស្ទ័រ ព្រោះវាសាមញ្ញខ្លាំងណាស់! ខ្ញុំគិតថា អាចដោយសារតែ មនុស្សបច្ចុប្បន្នចូលចិត្ត មើលអ្វីដែលជាការពិត ឥតបន្លំ ឥតសម្តែង ជាពិសេសគឺការណែនាំនូវគន្លឹះល្អៗ ថ្មីៗ ដែលជាគុណប្រយោជន៍ដល់ពួកគាត់”។
អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានឲ្យដឹងថា រាល់វីដេអូដែលអ្នកនាងបង្ហោះលើបណ្តាញសង្គម គឺជាទិដ្ឋភាពពិត ជាក់ស្តែង ឥតសម្តែង និង ឥតព្រៀងទុក ពោលគឺឆ្លុះបញ្ចាំងពី ការរស់នៅប្រចាំថ្ងៃ អាជីវកម្ម គុណភាពសេវាកម្ម អនាម័យ និង គន្លឹះចំណីអាហារ ផាកសុកភាព។
ចំណីអាហារមានអនាម័យ រសជាតិឆ្ងាញ់ គុណភាពសេវាកម្មល្អ តម្លៃសមរម្យ រួមផ្សំនឹងភាពប៉ិនប្រសប់ឈ្លាសវៃក្នុងការបង្កើតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose អាចឆក់យកបេះដូងអ្នកគាំទ្រនិងអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់គួរឲ្យកត់សម្គាល់ រហូតអាចពង្រីកសាខាអាជីវកម្មថ្មីៗ ជាបន្តបន្ទាប់។
ជាក់ស្តែងកាលពីថ្មីៗ អ្នកនាង ឈឿន យូម៉ី ហៅ Mai MaRose បានបើកសម្ពោធដំណើរការ The Snacks Store_បុហ្វេរ សាខាចំការដូងទៀតផង។