ផ្លូវការ! អ្នកចាំទីជម្រើសជាតិវៀតណាម Van Lam ផ្ទេរទៅកាន់លីគកំពូលជប៉ុន - TrueID

ផ្លូវការ! អ្នកចាំទីជម្រើសជាតិវៀតណាម Van Lam ផ្ទេរទៅកាន់លីគកំពូលជប៉ុន

January 30, 2021

បរទេស៖ ក្លិបបាល់ទាត់ Cerezo Osaka បានប្រកាសជាផ្លូវការពីភាពជោគជ័យក្នុងការផ្ទេរយកអ្នកចាំទី Dang Van Lam ពីក្លិបលីគកំពូលថៃ Muangthong Unitd សម្រាប់ការប្រកួតប្រជែងរដូវកាល ២០២១ ។ 

អ្នកចាំទី Dang Van Lam ជាមួយអាវជម្រើសជាតិវៀតណាម
អ្នកចាំទី Dang Van Lam ជាមួយអាវជម្រើសជាតិវៀតណាម

អ្នកចាំទីកូនកាត់រុស្សី-វៀតណាម វ័យ ២៧ ឆ្នាំខាងលើបានបោះជំហានថ្មីទៅកាន់លីគកំពូលជប៉ុន បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅលីគកំពូលថៃកន្លងមក និងបានបង្ហាញខ្លួនរក្សាសំណាញ់ទី ៤២ លើកផងដែរ។ 

ការផ្ទេរទៅដល់ប្រទេសជឿនលឿនក្នុងវិស័យបាល់ទាត់កម្រិតអាស៊ីខាងលើ Dang Van Lam គឺជាកីឡាករទី ៤ ក្នុងប្រវត្តិសាស្ត្រដែលមានសញ្ជាតិវៀតណាម ផ្ទេរទៅកាន់ក្របខណ្ឌនេះ។ 

រំលឹកផងថា ដ្បិតកើតនៅប្រទេសរុស្ស៊ី និងធ្លាប់លេងឲ្យក្លិបនៅប្រទេសរុស៊ីក្តី ប៉ុន្តែកីឡាករកម្ពស់ ១.៨៩ ម៉ែត្រ រូបនេះបានសម្រេចចិត្តលេងឲ្យក្រុមជម្រើសជាតិវៀតណាមតាំងពីឆ្នាំ ២០១៨ កន្លងមក ហើយក៏ជាឆ្នាំរួមចំណែកជួយឲ្យបានឈ្នះពានរង្វាន់ជើងឯកកម្រិតតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup រួមផង៕

អ្នកចាំទី Dang Van Lam ជាមួយអាវក្លិប Muangthong United
អ្នកចាំទី Dang Van Lam ជាមួយអាវក្លិប Muangthong United
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...