បរទេស៖ ខណៈដែលជួបវិបត្តិកីឡាកររបួសច្រើន ក្លិបហង្សក្រហម Liverpool កំពុងតែមមាញញឹកខ្លាំង ក្នុងការរៀបគម្រោងដាក់សំណើតាមទិញកីឡាករល្អៗមកជួយក្រុមនៅទីផ្សារដោះដូរខែមករាខាងមុខនេះ។
ក្នុងនោះបើតាមកាសែត Bild របស់អាល្លឺម៉ង់បានឲ្យដឹងថាលោកគ្រូបង្វឹក Jurgen Klopp បានស្នើឲ្យ Liverpool តាមទិញយករនាំងការពារជម្រើសជាតិបារាំងរបស់ក្លិប RB Leipzig ចំនួនពីររូបគឺកីឡាករវ័យ២២ឆ្នាំ Dayot Upamecano និងកីឡាករវ័យ២១ឆ្នាំ Ibrahima Konate ។
យ៉ាងណាមិញបើតាមគេហទំព័រ Transfermarkt កីឡាករ Dayot Upamecano អាចនឹងមានតម្លៃខ្លួនប្រមាណ៦០លានអឺរ៉ូ (ឬ៧៣លានដុល្លារ) ចំណែកឯ Ibrahima Konate វិញអាចនឹងមានតម្លៃខ្លួនប្រមាណ ៤០លានអឺរ៉ូ (ឬ៤៨លានដុល្លារ)៕
ប្រភព៖ thesun