មិនមែនលំៗទេ បន្ទប់កូនស្រី Gigi Hadid ដេគ័រឡើងស្អាត អមដោយរបស់ប៊្រេនៗ - TrueID

មិនមែនលំៗទេ បន្ទប់កូនស្រី Gigi Hadid ដេគ័រឡើងស្អាត អមដោយរបស់ប៊្រេនៗ

December 9, 2020

បរទេស៖  កាលពីថ្មីៗនេះ នៅក្នុងគណនី Instagram ផ្ទាល់របស់តារាម៉ូដែល Gigi Hadid បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុង Story ដែលធ្វើឲ្យមហាជននៅលើបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំងម្តងទៀត ទៅនឹងរូបថតរបស់តារាស្រីរូបនេះ។

យោងទៅតាមរូបភាពទាំងនេះ  គឺជារូបថ របស់នាង មួយសប្តាហ៍ មុនពេលរូបនាងសម្រាលកូនដំបូងកាលពីខែ ប៉ុន្មានខែមុន ដែលក្នុងបន្ទប់កូនស្រីរបស់នាង ឈរថតមុខកញ្ចក់ កាច់រាងយ៉ាងលេចធ្លោ ជាមួយសម្រស់ បែបរសនិយមស្រ្តីមានផ្ទៃពោះ។

យ៉ាងណាមិញ មិនត្រឹមតែ Gigi Hadid  មានភាពទាក់ទាញនោះទេ សូម្បីតែបន្ទប់របស់កូនស្រីរបស់នាង ក៏ត្រូវបានមហាជន កោតសរសើរ ក្នុងការរៀបចំបានស្អាត មានរបៀបរៀបរយ ទិដ្ឋភាពបន្ទប់បែបកូនក្មេង គួរឲ្យស្រលាញ់។

ក្នុងនោះផងដែរ មិនយូរប៉ុន្មាន រូបភាពទាំងនោះ ត្រូវបានចែកចាយ នៅលើបណ្តាញសង្គមព្រោងព្រាត ជាមួយតម្លៃ គ្រឿងបរិក្ខារ ប្រើប្រាស់ ក្នុងបន្ទប់កូនស្រីរបស់ Gigi មិនថា ពូក ខ្នើយ តុក្កតា សុទ្ធតែមានតម្លៃថ្លៃៗ ជាពិសេសនោះ គ្រឿងសង្ហារិម តុ ទូ កៅអី ដែលបានផលិតមក ផ្តៅ ដែលមើលទៅ បានរៀបចំពិតជាមានការច្នៃប្រឌិតខ្ពស់ គួរឲ្យចង់រស់នៅខ្លាំងមែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖ 

Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid
Gigi Hadid និងបន្ទប់កូនស្រីរបស់នាង
Gigi Hadid និងបន្ទប់កូនស្រីរបស់នាង
បន្ទប់កូនស្រីរបស់នាង
បន្ទប់កូនស្រីរបស់នាង
បន្ទប់កូនស្រីរបស់នាង
បន្ទប់កូនស្រីរបស់នាង
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...