កម្សាន្ត៖ Mozzarella cheese stick ប្រភេទអាហារ fast food ដែលគេញុំាកម្សាន្តអារម្មណ៌។អាហារមួយមុខនេះមានរសជាតិឆ្ងាញ់និងពេញនិយម វាក៏ជាអាហារដែលងាយស្រួលចម្អិនផងដែរ ។ ចង់ដឹងថាស្នាដៃធ្វើអាហាររបស់យើងអាចធ្វើឲ្យវាឆ្ងាញ់កម្រិតណា តោះមករៀនពីរបៀបធ្វើ Mozzarella cheese stick ទាំងអស់គ្នា៖
គ្រឿងផ្សំ៖
· ម្សៅធ្វើនំឬ all purposeflour ចំនួន ១០០ក្រាម
· ស្ករស ចំនួន ១០ក្រាម
· ទឹកដោះគោស្រស់ ចំនួន១១០ មីលីលីត
· ពងមាន់ ១គ្រាប់
· Mozzarella cheese ចំនួន ២០០ក្រាម
· កម្ទេចនំប៉័ង ចំនួន១០០ក្រាម
· ប្រេងឆា
តាមរយៈគ្រឿងផ្សំទាំងនេះអ្នកអាចរកទិញបាននៅតាមផ្សារទំនើប ឬហាងនានាដែលនៅជិតលោកអ្នក។
វិធីធ្វើ៖
១.យកម្សៅចាក់ចូលក្នុងចាន ហើយចាក់ស្ករនិង ទឹកដោះគោចូល បន្ទាប់មកគោះពងមាន់ដាក់ចូលក្នុងចានជាមួយគ្នាហើយវាយវាឲ្យសព្វចូលគ្នាក្លាយជាល្បាយម្សៅរួចទុកមូយឡែក។ យក Mozzarella cheese មកកាត់ជាដុំល្មមដាក់ក្នុងចាន។ រួចហើយចាក់កម្ទេចនំប៉័ង ចូលក្នុងចានមួយ។
២. យក Mozzarella cheese ដែលកាត់រួច មកជ្រលក់ក្នុងល្បាយម្សៅ បន្ទាប់មកជ្រលក់ជាមួយកម្ទេចនំប៉័ង បានទៅជា Mozzarellacheese stick ហើយដាក់ក្នុងចានមួយដើម្បីត្រៀមនឹងបំពងវា។
៣.ចាក់ប្រេងចូលក្នុងខ្ទះឲ្យច្រើនបន្តិច រួចបើកភ្លើងឲ្យក្ដៅហើយ យក Mozzarellacheese stick ទៅបំពងក្នុងខ្ទះឲ្យឆ្អិតល្មមជាការស្រេច៕