សង្សារមិនប្រច័ណ្ឌ មិនមែនមានន័យថា គេមិនស្រលាញ់ទេ តែមកពី... - TrueID

សង្សារមិនប្រច័ណ្ឌ មិនមែនមានន័យថា គេមិនស្រលាញ់ទេ តែមកពី...

July 8, 2020

យល់ដឹង​៖ ​មនុស្ស​ពីរនាក់​ស្រលាញ់​គ្នា ​បើ​មិន​ចេះប្រច័ណ្ឌ មិន​​ឈ្លោះប្រកែក​​គ្នា​សោះ​ មិច​ហៅ​ថា​ស្រលាញ់ដូចពាក្យ​ស្លោក​មួយ​តែង​លើកឡើង​ថា​«ចាន​ក្នុង​រាវ​ វា​តែង​អី​ប៉ះ​ទង្គិចគ្នា»​នេះ​ជាមតិលើកឡើងរបស់មនុស្ស​​មួយ​ចំនួន​ធំ​​។

រូបតំណាង
រូបតំណាង

ជាក់​ស្តែង ​កា​រលើកឡើង​នេះ ​ពិ​តជា​​ត្រឹម​ត្រូវព្រោះបើគិត​ទៅ ​ការ​ប្រច័ណ្ឌ​គឺកើត​មក​ពី ​​ចិត្ត​ស្រលាញ់ខ្លាំង​ ​​តែអ្នក​ក៏​ត្រូវ​តែ​ដឹង​ផងដែរថា​ការដែល​​ប្រច័ណ្ឌខុស​ទំនង​ច្រើន​ពេក មិនមែន​មាន​ន័យ​ថា ​អ្នក​កំពុង​តែព្យាយាម ​​ការពារ​ចំណង​ស្នេហ៍នោះ​ទេតែអ្នកបាន​នឹង​​កំពុងតែបំផ្លាញ ​ចំណង​សេ្នហ៍មួយ​នោះចោលទៅ ​ដោយមិន​ដឹងខ្លួន​​​ទៅ​វិញ​ទេ។ព្រោះ​​នៅពេល​ដែល អ្នក​យក​​ចិត្ត​ប្រច័ណ្ឌមក​ដាក់​ពីមុខនោះ ​​អ្នក​នឹ​ងលែង​មើល​ឃើញ​អ្វី​ត្រូវ​អ្វី​ខុស​ទាំងអស់ គឺមាន​តែ​រឿង​ឈ្លោះ​ប្រកែ​ក​ ដាក់​បន្ទុកឲ្យគ្នាតែប៉ុណ្ណោះ​។

រូបតំណាង
រូបតំណាង

ក្នុង​ពេល​នោះ​ ហើយ​ដែល​ស្នេហា​មួយ​ដែល​ធ្លាប់​តែល្អូក​ល្អើន ក៏​នឹងចាប់​ផ្តើម​ប្រែប្រួល​រស​ជាតិ ​ពី​ផ្អែម​ល្ហែម​មក​ជាសោះ​កកោះ​​ប្រែ​ពី​សោះ​អាក្រោះ​មក​ជា លែង​មាន​អ្វី​និយាយ​រក​គ្នា​ដូច​មុន ហើយចុងក្រោយ ​ក៏ប្រែមក​ជា​​អ្នក​ដទៃ​។ដូច្នេះ​ត្រូវ​ដឹងថា ​​របៀប​នៃ​ការ​បង្ហាញ​ក្តី​ស្រលាញ់​ ទៅ​កាន់​ដៃគូមាន​ច្រើន​របៀប​ហើយ​ពេលខ្លះ​មិន​មែន​ទាល់​តែ​សង្សារ​ចេះ​ប្រច័ណ្ឌ​ ហួង​ហែងច្រើន​ ទើប​ថា​គេ​​ស្រលាញ់​យើ​ងនោះ​ទេ៕

ហើយ​ពេល​ខ្លះសង្សារមិន​ប្រច័ណ្ឌ​ក៏ព្រោះ​តែ​ហេតុផល​មួយ​ចំនួន​ដូច​ជា៖ ​

១. ព្រោះ​ស្រលាញ់​

រូបតំណាង
រូបតំណាង

នៅពេល​ដែល ​អ្នក​ស្រលាញ់​នរណា​ម្នាក់​ខ្លាំង​ទោះ​បី​សកម្មភាព ​ដែល​គេ​សម្តែង​ចេញ​មក​ ធ្វើ​ឲ្យ​អ្នក​មិន​សូវ​ពេញ​ចិត្ត ​ក៏ពិតមែន​តែ​ប្រសិន​បើ​អាច​ធ្វើ​គេ​​​រីករាយ មាន​ស្នាម​ញញឹម ​​នោះ​អ្នកក៏​មាន​អារម្មណ៍ថា មាន​សុភមង្គល​​ដូច​គ្នា​ដែរ។

២.​ ខ្លាចបាត់​បង់

រូបតំណាង
រូបតំណាង

មនុស្ស​ស្រី​ឬ មនុស្ស​ប្រុស​ខ្លះមិន​បង្ហាញ​ការ​ប្រច័ណ្ឌ​ ឲ្យ​សង្សារ​បាន​ឃើញ ​មិនមែន​មានន័យ​ថា ​គេ​មិន​ស្រលាញ់អ្នក​​នោះទេ​គ្រាន់តែ​គេ​មិន​ចង់​បង្ក ​ឲ្យ​មាន​ជា​រឿង​ល្អក់​កករ​រវាង​គ្នានឹង​គ្នា​ ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​កាន់​តែឃ្លាត​ឆ្ងាយ​ពី​គ្នា ​រហូត​ដល់​បាត់​បង់​នោះទេ។

៣. ទុកចិត្ត​

រូបតំណាង
រូបតំណាង

សង្សារ​ដែល​មិន​ចេះប្រច័ណ្ឌ មិនមែន​មានន័យ​ថាគេ​មិន​ស្រលាញ់​អ្នក​នោះ​ទេ ​គ្រាន់តែ​គេ​ជឿ​ទុកចិត្តនិង ​ផ្តល់​សេចក្តីទុកចិត្ត ​​ទៅលើ​អ្នកទាំង​ស្រុងគេជឿជាក់​ថា ​អ្នកមិន​អាច​ក្បត់​គេ​ ដូច​ដែល​គេ​មិន​អាច​ក្បត់​អ្នក​ដែរ​។ ព្រោះ​គេ​យល់​ថា​ក្តី​ស្រលាញ់​​ដែលគេបាន​ផ្តល់​ឲ្យអ្នក ​គឺគ្រប់​គ្រាន់​នឹង​ឲ្យ​អ្នក ​មិន​អាច​ដើរ​ចេញ​ពី​គេ​បាន​ហើយ។

៤. ផ្តល់សេរី​ភាព​

រូបតំណាង
រូបតំណាង

ពេលខ្លះ​ដៃគូរ​របស់​អ្នក ​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ​មាន​សម្ពាធ​ដូច​ជា​សិទ្ធិសេរី​ភាព ក្នុង​ការ​ស្លៀក​ពាក់ ការ​រាប់​អាន​មិត្ត​ភក្តិ ​ជាដើម។ គេមិន​ប្រកាន់​ហួង​ហែង​ហួស​ហេតុ ​រហូត​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​យល់​ថា ​អ្នក​កំពុង​តែ​ត្រូវ​បាន​គេ​គ្រប់​គ្រងគ្រប់​រឿង​នោះ​ទេ។ ព្រោះការ​ស្រលាញ់​គឺជា ​ការ​ចេះ​យល់​ពី​គ្នា​ គោរពគ្នា​មិនមែន​ជា​ការ​គាបសង្កត់​ ឬ​ដាក់​សម្ពាធ​ឲ្យគ្នា​នោះទេ​។

៥. គោរពសិទ្ធិឯកជន​ដៃគូ

រូបតំណាង
រូបតំណាង

ថ្វី​ត្បិត​តែ​មាន​ងារ​ថា​ជា ​សង្សារ​ក៏ពិតមែន ​តែក៏មិន​មែន​មាន​ន័យថាអ្នក​មាន​សិទ្ធិក្នុង​ការ​គ្រប់​គ្រង ​លើ​ជីវិត​ឯកជន​ របស់​ដៃ​គូម្ខាងទៀត​ទេ។ជាក់​ស្តែង ​ដូចជា​សិទ្ធិក្នុង​ការ​រាប់​អាន​ មិត្ត​ភក្តិប្រុស​ស្រី​ ការ​ជួប​ជុំ​រួម​ទាំងទូរស័ព្ទ​​។ត្រូវ​ចាំថា​មនុស្ស​ប្រសិន​បើ​គេ​ចង់​ក្បត់​ទោះ​បី​ខំប្រឹងតាម​ដានប្រច័ណ្ឌ​ ​យ៉ាងណាក៏​គេនៅតែ​ក្បត់​យើង​បាន​ដែរ។

តែ​យ៉ា​ងណាមិញ ​ហេតុផល​​ទាំងអស់ខាងលើ​​នេះ មិន​មែន​សុទ្ធ​តែ​ត្រឹម​ត្រូវ​តាម​កាលៈទេសៈ របស់​គូស្នេហ៍​ទាំង​អស់​ដែរ។ ព្រោះ​ពេលខ្លះសង្សារ​ ដែល​មិន​ប្រច័ណ្ឌ​មិនមែន​មក​ពី​គេ​ខ្លាច​បាត់​បង់​យើង​នោះទេ តែមក​ពីគេ​លែង​​ខ្វាយ​ខ្វល់​ពី​យើង​លែង​មាន​អារម្មណ៍​ស្រលាញ់ ​ដូច​មុនក៏​ថា​បាន​​ដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...