ស្នេហ៍ដើរដល់ផ្លូវបែកមែន តែតារាទាំងនេះ ស៊ូលែងលះគ្នាដោយសន្តិវិធី មិនហែកហួរ ឲ្យនរណាសើចចំអក - TrueID

ស្នេហ៍ដើរដល់ផ្លូវបែកមែន តែតារាទាំងនេះ ស៊ូលែងលះគ្នាដោយសន្តិវិធី មិនហែកហួរ ឲ្យនរណាសើចចំអក

January 29, 2021

ភ្នំពេញ៖ អាចនិយាយបានថា នៅក្នុងសង្គមរបស់យើងនាពេលបច្ចុប្បន្ននេះ មិនថាអ្នកណាក៏ដូចអ្នកណាដែល ឲ្យតែមានរឿងអ្វីឈ្លោះទាស់ទែងគ្នារវាងប្ដីប្រពន្ធ ឬមិត្តភក្ដិបន្តិបន្តួច ពួកគេតែងតែបង្ហាញអារម្មណ៍ក៏ដូចជារឿងរ៉ាវផ្ទាល់ខ្លួនទាំងនោះ បង្ហោះនៅតាមបណ្ដាញសង្គម ដើម្បីឌឺដងផ្លែផ្កាឲ្យគ្នាទៅវិញទៅមក ដោយមិនបានគិតដល់កេរិ៍្តឈ្មោះ ឬមុខមាត់ខ្លួននោះឡើយ។ ប៉ុន្តែយ៉ាងណាមិញ នោះគ្រាន់តែជាទង្វើ របស់បុគ្គលមួយចំនួនប៉ុណ្ណោះ។

ដោយឡែក បើងាកមកមើលតារាៗល្បីៗនៅក្នុងរង្វង់សិល្បៈខ្មែរយើង មួយចំនួនខាងក្រោមនេះវិញ យើងឃើញថា ថ្វីត្បិតតែពួកគេបានបែកបាក់ជាមួយប្ដី ​ជាមួយប្រពន្ធមែន ប៉ុន្តែរឿងរ៉ាវរបស់ពួកគេទាំងនោះគឺគេមិនសូវបង្ហាញឲ្យមហាជនបានដឹង និងដែលយកមកហែកហួរគ្នាតាមហ្វេសប៊ុកដូចជនដទៃ ឲ្យគេសើចចំអកនោះឡើយ។ ហើយចំនុចមួយនេះហើយ ដែលធ្វើឲ្យគ្រប់គ្នាដែលជាអ្នកគាំទ្រ មានការពេញចិត្តនិងសរសើរដល់ពួកគេជាខ្លាំង៕

តារាទាំងនោះមានដូចខាងក្រោម៖

១.ស៊ុំ សុម៉ាលី

ត្បិតតែថា តារាសម្ដែងស្រីរូបនេះ បានមានបញ្ហាជាមួយអតីតស្វាមីជាច្រើនដងមែន ប៉ុន្តែក្រោយមកទំនងទំនងរបស់នាងក៏បានលែងលះ និងបញ្ចប់អស់សព្វគ្រប់យ៉ាងរលូន ដោយមិនសូវបង្ហាញបញ្ហាផ្ទាល់ខ្លួន នៅតាមបណ្ដាញសង្គមច្រើនដែរ។

ស៊ុំ សូម៉ាលី
ស៊ុំ សូម៉ាលី

២.លី ចាន់សីហា

តារាសម្ដែងរូបនេះក៏ដូចគ្នាដែរ ព្រោះការលែងលះរបស់នាងជាមួយអតីតស្វាមីក៏បានបញ្ចប់ទៅដោយស្ងាត់ៗ និងមានអ្នកគាំទ្រតិចណាស់ ដែលដឹងរឿងនេះរបស់នាង។

លី ចាន់សីហា
លី ចាន់សីហា

៣.សុខ សោម៉ាវត្តី

ជាច្រើនឆ្នាំកន្លងមកនេះ សោម៉ាវត្តី ត្រូវស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូនមួយដូចតារាស្រីខាងលើដែរ។ តែការលែងលះរបស់តារាស្រីដ៏ពូកែរូបនេះ ក៏បានបញ្ចប់ដោយសន្តិវិធី និងមិនមានការហែកហួរគ្នាតាមបណ្ដាញសង្គមនោះឡើយ។ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

៤.ពេជ្រ សោភា 

កាលពីជាង៦-៧ឆ្នាំមុន ចំណងមង្គលការរបស់តារាចម្រៀងដ៏ល្បីរូបនេះ ក៏បានលែងលះគ្នាយ៉ាងស្ងប់ស្ងាត់ រហូតមកដល់ពេលនេះនាងមិនដែលរំលឹក ឬលើកមកហែកគ្នាលើបណ្តាញសង្គមផងដែរ។

ពេជ្រ សោភា 
ពេជ្រ សោភា 

៥.ចនច័ន្ទ លក្ខិណា 

ជាច្រើនឆ្នាំំមកហើយ ដែលអ្នកនាង ចនច័ន្ទ បានលែងលះគ្នាជាមួយអតីតស្វាមី។ ហើយបច្ចុប្បន្ននេះ ទោះបីជាមានគ្រួសារថ្មីរៀងៗទៅហើយក្ដី តែការរាប់អានរបស់នាងនៅតែមាន ភាពល្អនឹងគ្នាដដែលផងដែរ។

ចនច័ន្ទ លក្ខិណា 
ចនច័ន្ទ លក្ខិណា 

៦.ស៊ឹម សូលីកា

ពិធីការិនីដ៏ឆ្នើមរូបនេះក៏មិនខុសគ្នា និងតារាស្រីខាងលើៗដែរ ព្រោះការលែងលះរបស់អ្នកនាងជាមួយអតីតស្វាមី សុទ្ធសឹងតែធ្វើឡើងដោយស្ងប់ស្ងាត់គ្មានការឈ្លោះជជែក ផ្លែផ្កាឲ្យគ្នាតាមបណ្ដាញសង្គមនោះឡើយ មានតែរាប់អានគ្នាដូចបងប្អូនទៅវិញ៕

ស៊ឹម សូលីកា
ស៊ឹម សូលីកា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...