ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីបានឆ្លងកាត់ឧបសគ្គជាច្រើនក៏ដូចជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងបច្ចុប្បន្ននេះ គូស្នេហ៍តារាចម្រៀងប្រុសស្រី កញ្ញា ទេព បូព្រឹក្ស និង លោក ងួនចាន់ដេវីត ក៏ទទួលបានភាពជោគជ័យ និងមានការចុះសម្រុងគ្នាយ៉ាងល្អប្រសើរ ខណៈដែលប្រិយមិត្តអ្នកទស្សនាជាច្រើនបានពោលពាក្យសរសើរទៅដល់អ្នកទាំងពីរ។
ដោយឡែក ក្រៅពីមានទំនាក់ទំនងស្នេហាយ៉ាងល្អហើយងាកមកមើលពីបរិយាកាសរស់នៅវិញក៏ពោរពេញទៅដោយភាពស្រស់បំព្រងមិនចាញ់គ្នាដែរ ដោយកាលពីថ្មីៗនេះវិញស្រាប់តែមានការបង្ហាញឲ្យឃើញពីការ Designបន្ទប់គេង យ៉ាងប្រណីត របស់អ្នកពីរដោយមានការតុបតែង ជាមួយនឹងគ្រឿងសង្ហារឹម និងសម្ភារៈប្រើប្រាស់ទំនើបៗ ដូចជាទូដាក់ខោអាវគ្រែ និងមានការរចនាផ្ទៃជញ្ជាំង និងពន្លឺភ្លើង បង្កជាបរិយាកាសយ៉ាងត្រជាក់ភ្នែកថែមទៀត។
យ៉ាងណាមិញ បន្ទាប់ពីបានឃើញទិដ្ឋភាពនៃការឌីសាញនៅក្នុងបន្ទប់គេងរបស់តារាប្រុសស្រីទាំងពីររូបនេះ ពិតជាមានភាពស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេស ជឿជាក់ថា អ្នកណាៗដែលបានឃើញហើយ ពិតជាមានអារម្មណ៍ថា ចង់ទៅរស់នៅក្នុងបន្ទប់គេងមួយនេះគ្រប់ៗគ្នា៕
ប្រភព៖ PL Architecture - Design
សូមទស្សនារូបភាពខាងក្រោម៖