យល់ដឹង៖ តើអ្វីទៅដែលហៅ ថាជាប្រជ្រុយ?ប្រជ្រុយគឺជា ស្នាមតូចមួយ ពណ៌ខ្មៅដែលមាន នៅលើផ្នែកផ្សេងៗ នៃរាងកាយរបស់មនុស្សយើងម្នាក់ៗ ដែលទីតាំងនៃប្រជ្រុយនីមួយៗ នៅលើផ្នែកនៃរាងកាយ របស់យើងគឺសុទ្ធតែបង្ហាញពី សំណាងនិង គ្រោះដល់បុគ្គលម្នាក់ នោះផងដែរ។
ជាក់ស្តែង តាមក្បួនចិត្តបុរាណ តែងមានជំនឿថា ទីតាំងនៃប្រជ្រុយនីមួយៗនៃរាងកាយរបស់យើង សុទ្ធតែមានបង្កប់ នៅអត្ថន័យរបស់វា ផ្សេងៗពីគ្នាពិសេសនោះវាក៏អាច បញ្ជាក់ពីអត្តចរិត ឬបុគ្គលិកលក្ខណៈ របស់បុគ្គលម្នាក់នោះទៀតផង។
ពេលនេះ នឹងនាំអារម្មណ៍ មិត្តអ្នកអានទាំងអស់គ្នាទៅដឹងពីទីតាំង និងអត្តន័យ នៃប្រជ្រុយដែលនាំសំណាង ទាំងអស់គ្នា៕
តោះចង់ដឹង សូមទៅតាមដានទាំងអស់គ្នា៖
១. លើថ្ងាស
សម្រាប់អ្នកដែលមាន ថ្ងាសទូលាយ រួមទាំងមាន ប្រជ្រុយនៅខាងស្តាំអាចនឹងមានវាសនាក្លាយ ជាអ្នកមាន មានអំណាច និងជីវិតពោរពេញទៅដោយ សេចក្តីសុខផងដែរ។ប្រជ្រុយនេះ មិនត្រឹមតែនាំសំណាង ដល់ម្ចាស់ខ្លួននោះទេតែវាក៏អាចនាំសំណាងដល់ អ្នកនៅក្បែរដូចគ្នាដែរ។
២. នៅចំ ឬលើចិញ្ចើម
អ្នកដែលមាន ប្រជ្រុយនៅត្រង់កន្លែងនេះជាមនុស្សដែលពោរពេញ ទៅដោយសំណាង អំណាច និងសុភមង្គល។ ប្រសិនបើជា មនុស្សប្រុសវិញតែងតែជាមនុស្សដែលជាទូទៅ មានមហិចតាខ្ពស់ អាចនឹងមានមុខមាត់ខ្ពស់ នៅថ្ងៃមុខផងដែរ។
៣. លើក្លៀក
អ្នកដែលមាន ប្រជ្រុយលើក្លៀកច្រើនតែមានមិត្តភក្តិល្អៗ រាប់អាន និងមានប្រាក់ហូរចូល នៅថ្ងៃក្រោយ។
៤. លើក្បាល
ប្រជ្រុយត្រង់ កន្លែងនេះពិត ជាកម្រខ្លាំងណាស់តែបើអ្នកដែលមាន ប្រជ្រុយនេះតែងតែ ទទួលបាននៅ ការគាំទ្រពីអ្នកដទៃមិនសូវមាន ការព្រួយបារម្ភរឿងអ្វី នោះឡើយ។ នារីប្រភេទនេះ តែងមានជីវិតស្រណុកសុខស្រួលតាំងពីកើតមកម្ល៉េះ។
៥. លើចង្ការខាងឆ្វេង
អ្នកដែលមាន ប្រជ្រុយនៅត្រង់កន្លែងនេះ ជានិមិត្តសញ្ញានៃផ្ទះនិងដីហើយក៏ជាមនុស្សដែលមានតម្លៃ ហើយរស់នៅមិនខ្វល់ខ្វាយ ពីរឿងខ្វះលុយកាក់ឡើយ។ភាគច្រើនពួកគេកើតមក ជាមួយទ្រព្យសម្បត្តិ តាំងពីកំណើត ហើយក៏ជា អ្នកមានទេពកោសល្យមានភាពឆ្លាសវៃ មានរូបសម្រស់ស្រស់ស្អាត ថែមទៀតផង។
៦. លើដើមទ្រូង
ប្រជ្រុយលើ ដើមទ្រូងបង្ហាញពីលាភសំណាង និងទ្រព្យសម្បត្តិរបស់អ្នកមិនថាប្រជ្រុយនោះ ស្ថិតនៅលើដើមទ្រូង ចន្លោះកណ្តាល ឬនៅក្រោមដើមទ្រូងបន្តិចក៏ដោយ គឺសុទ្ធតែចាត់ ទុកជាឃ្លាំងទ្រព្យទាំងអស់។ វាអាចនាំ អ្នកឲ្យជួបរឿងល្អៗមាន សំណាងក្នុងជីវិត និងឆ្ពោះទៅ កាន់ភាពជោគជ័យ បន្ទាប់ពីរៀបការរួច អ្នកក៏អាចជាមនុស្សម្នាក់ដែលស្វាមីខ្វះមិនបានម្នាក់ដែរ ថែមទាំងអាចធ្វើឲ្យគ្រួសារ រុងរឿងនិងមានសុភមង្គលផងដែរ។
៧. ចុងសុដន់
សម្រាប់ទីតាំងមួយនេះ អាចបញ្ជាក់ថា អ្នកជាមនុស្សដែលមានអត្តចរឹកសុភាពទន់ភ្លន់ ចេះអត់ធ្មត់ សង្កត់ចិត្ត។ចំពោះជីវិតអាពាហ៍ពិពាហ៍វិញ ក៏ដើរទៅមុខបានយ៉ាងរលូន មាន លុយចាយមិនខ្វះហើយថែមទាំងមានទាំង សុភមង្គលថែមទៀតផង។
៨. លើរន្ធផ្ចិត
មនុស្សស្រី ដែលមានប្រជ្រុយលើរន្ធផ្ចិតតែងតែសប្បាយរីករាយជានិច្ច ហើយក៏ជាអ្នកមានផងដែរ។នៅពេលអនាគតធំដឹងក្តី អ្នកនឹងមានអាជីព ការងារជាក់លាក់បានជួបស្នេហ៍ពិត ស្របពេលដែលមាន អ្នកតាមស្រលាញ់ជាច្រើន ហូរហែរផងដែរ។ ចំណែកជីវិតគ្រួសារវិញបន្ទាប់ពីរៀបការរួច អ្នកនឹងទទួលបាននៅ ការស្រលាញ់យ៉ាងខ្លាំង ពីស្វាមីព្រមទាំងកូនៗ។
៨. នៅម្តុំចុងកាំបិត
នារីណាដែលមាន ប្រជ្រុយបែបនេះគឺពួកគេជាមនុស្សដែលមាន សំណាងបានក្លាយជា អ្នកមានមិនថានៅទីណាកន្លែងណាអ្នកតែងត្រូវបានគេ ជួយជ្រុមជ្រែង និងទំនុកបំរុងជានិច្ច ដែលធ្វើឲ្យការងាររបររកស៊ីចេះតែកក់កបទៅមុខ និងទទួលបានលាភសក្ការៈ ផ្សេងៗផងដែរ។
១០. លើម្រាមដៃ
ប្រជ្រុយលើម្រាមដៃ មិនថាដៃណាក៏ដោយគឺជាសញ្ញាមួយដែល បង្ហាញថាអ្នកជាមនុស្សស្រីម្នាក់ ដែលពូកែបំផុត។ប្រសិនបើមាន ប្រជ្រុយលើមេដៃ ជាមនុស្សដែលមានឳពុកម្តាយជា អ្នកមានអំណាច,ចង្អុលដៃ បញ្ជាក់ថាអ្នកមាន បងប្អូនជាអ្នកមានអំណាច, លើដៃនាងមនុស្សស្រីមាន ប្រជ្រុយលើដៃនេះបញ្ជាក់ថា នាងមានស្វាមីជា អ្នកមានអំណាចផងដែរ។
ជារួមខាងលើនេះ គឺសុទ្ធតែជាទីតាំង ដែលតាមជំនឿថាជាទីតាំងប្រជ្រុយដែលអាចនាំលាភនាំ សំណាងនាំទ្រព្យសម្បត្តិ ចូលផ្ទះ ក៏ប៉ុន្តែទាំងនេះគឺ គ្រាន់តែជាការទាស់ទាយនិងជំនឿតៗគ្នាតែប៉ុណ្ណោះ។ ដោយឡែក ការជោគជ័យ បរាជ័យ ភាពមានបាននិងភាពខ្ពង់ខ្ពស់ របស់មនុស្សម្នាក់ៗគឺ អាស្រ័យលើការខិតខំប្រឹងប្រែងចាប់យកឳកាសដោយខ្លួនឯង មិនមែនដេករងចាំសំណាង មួយមុខជួយបាននោះទេ៕