Barcelona ចាំទទួលក្រុមភ្ញៀវ Juventus ច្បាស់ជាកក្រើក Champion League! - TrueID

Barcelona ចាំទទួលក្រុមភ្ញៀវ Juventus ច្បាស់ជាកក្រើក Champion League!

December 7, 2020

ការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League វគ្គជម្រុះតាមពូលជើងទីពីរបានវិលត្រឡប់មកវិញហើយនារាត្រីថ្ងៃអង្គារនេះ ដោយតម្រូវឲ្យក្រុមអ្នកមានបុណ្យ Barcelona បើកទ្វារកីឡដ្ឋាន Camp Nou ចាំទទួលស្វាគមន៍ក្រុមសេះបង្កង់ Juventus នៅវេលាម៉ោងបីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ខាងមុខនេះ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

រំលឹកការប្រកួតកាលពីជើងទីមួយនាទឹកដី Alliance Arena ក្រុម Barcelona បានធ្វើការយកឈ្នះទៅលើក្រុម Juventus ក្រោមលទ្ធផល ២-០ ដែលសុទ្ធបញ្ចូលទីដោយកីឡាករ Dembele និងកីឡាករ Lionel Messi។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

សម្រាប់ការប្រកួតជើងទីពីរនៅក្នុងពូល G នេះដែរក្រុម Barcelona បានឈរនៅលើកំពូលតារាងមាន ១៥ពិន្ទុ និងក្រុម Juventus ឈរនៅចំណាត់ថ្នាក់លេខ២ មាន១២ពិន្ទុ ដោយក្រុមទាំងពីរបានកក់កៅអីឡើងទៅ វគ្គ១៦ក្រុម ចុងក្រោយដោយស្វ័យប្រវត្តិ។

មុននឹងការប្រកួតដែលអ្នកគាំទ្រនៅលើពិភពលោកទន្ទឹងរង់ចាំយូរមកហើយនេះគ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus លោក Andre Pirlo បានមានប្រសាសន៍ប្រាប់គេហទំព័រ Fomob ថា “បើទោះបីជាក្រុមរបស់យើងបានជាប់ឡើងទៅវគ្គ១៦ក្រុមចុងក្រោយរួចទៅហើយក៏ដោយ ក៏ប៉ុន្តែសម្រាប់ការប្រកួតជាមួយក្រុម Barcelona នៅថ្ងៃខាងមុខនេះ ពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះទៅលើពួកគេ ដើម្បីផ្គាប់ចិត្តដល់អ្នកគាំទ្រក្រុមរបស់ពួកយើង”៕

ទាក់ទងជាមួយ:
ការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...