រាជធានីភ្នំពេញ ៖ ដូចដែរអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាតារាចម្រៀងស្រីល្បីឈ្មោះគឺ អ្នកនាងសួស វីហ្សា បានរៀបការជាមួយសាម្វីគឺលោក ថមមីក្នុងពេលកន្លងទៅ។
មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ពួកគេបានទទួលចំណងដៃ មានតម្លៃស្មើកែរភ្នែក គឺកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។ នេះគ្មានអ្វីនឹងប្លែកចិត្តទេ ក៏ព្រោះអ្នកម៉ាក់ និង លោកប៉ារបស់គេ មានរូបរាងមុខមាត់ ស្រស់សង្ហា និងស្រស់ស្អាតដូចគ្នា ទើបមានកូនស្អាតដូចតុក្កតាបែបនេះ។
គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់តារាចម្រៀងរូបនេះទើបមានអាយុ៣ខែប៉ុណ្ណោះ តែបើសិន យើងក្រឡេកទៅមើលមុខមាត់វិញនោះ យើងនឹងឃើញថា កូនស្រីរបស់អ្នកនាងគឺមានកែវភ្នែកពណ៌ខ្មៅ ធំៗ ជាមួយនឹងច្រមុះតូចស្រួច មាត់ក្រហម ព្រមនឹងសក់ពណ៌ខ្មៅដែលជាហេតុធ្វើឲ្យផ្ទៃមុខរបស់គេ កាន់តែដូចតុក្កតាឡើងថែមទៀត។
លើសពីនេះទៅទៀតនោះ រួមជាមួយនឹងការរៀបចំតុបតែងកូនស្រី យ៉ាងផ្ចិតផ្ចង់និងស្រស់ស្អាតបែបនេះ កាន់តែធ្វើឲ្យរូបគេ គួរជាទីទាក់ភ្នែករបស់ស្ត្រីៗ ដែលរំពឹងនឹកស្រមៃ អាចនឹងមានកូនស្រីគួរឲ្យស្រលាញ់បែបនេះ៕
ចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោមដូចតទៅ ៖