កីឡាករ PSG ពីររូបបន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ - TrueID

កីឡាករ PSG ពីររូបបន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩

January 30, 2021

បារាំង៖​ ក្លិប​ Paris Saint Germain បានចេញនូវលិខិតប្រកាសជាផ្លូវការថា កីឡាករពីររូបរួមមាន ខ្សែបម្រើ Marco Verratti និង ខ្សែការពារ Abdou Diallo ទទួលបានលទ្ធផលវិជ្ជមានក្នុងការតេស្តរកជំងឺកូវីដ-១៩។ 

ជាការពិតណាស់ ចំពោះច្បាប់នៅក្នុងប្រទេសបារាំងបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកដែលមានផ្ទុកកូវីដ-១៩ ត្រូវតែដាក់ឲ្យនៅដោយឡែក ដូច្នេះមានន័យថា Verratti និង Diallo នឹងត្រូវអវត្តមានជួយក្រុមក្នុងការប្រកួតសំខាន់ៗចំនួនពីរទល់នឹងក្លិប Lorient និង​ Nimes នាក្របខណ្ឌ Ligue 1។

កីឡាករ Abdou Diallo
កីឡាករ Abdou Diallo

សេចក្តីថ្លែងការណ៍របស់ក្លិប PSG បានសរសេរថា៖

កីឡាករ Marco Verratti
កីឡាករ Marco Verratti

គួរបញ្ជាក់ដែរថា Verratti និង Diallo គឺជាបុគ្គលទីពីរ និង ទីបី ដែលត្រូវបានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងខែមករានេះ បន្ទាប់ពីគ្រូបង្វឹកលោក Mauricio Pochettino ដែលបានតេស្តឃើញកាលពីពីរសប្តាហ៍មុន៕

ប្រភព៖​ dailymail

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...