ភ្នំពេញ ៖ តារាម៉ូដែល និងជាតារាសម្តែងស្រីសម្បុរស្រអែមដែលមានភាពទាក់ទាញនិងគួរឲ្យស្រឡាញ់ កញ្ញា រចនា រ៉ាវ៉ាឌី គឺជាតារាងស្រីវ័យក្មេងម្នាក់ដែលមានសមត្ថភាពក្នុងការសម្តែងធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រយ៉ាងខ្លាំងក្នុងវិស័យខ្សែភាពយន្ត។
ដោយឡែកនៅក្នុងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កញ្ញា រចនា រ៉ាវ៉ាឌី បានផុសសារមួយដែលមានអត្ថន័យ អមជាមួយ នឹងរូបភាពពីរសន្លឹកដែលបានបង្ហាញចេញនូវរូបរាងរបស់កញ្ញា ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំងជាមួយរូ៉បពណ៌សបែបនេះ។ ក្នុងសារខ្លីនោះ កញ្ញា រចនា រ៉ាវ៉ាឌី បានសរសេរថា៖ " កុំល្អជ្រុលពេក កុំចិត្តទូលាយខ្លាំងពេក កុំចិត្តធ្ងន់ខ្លាំងពេក កុំចិត្តត្រជាក់ពេក ព្រោះមនុស្សខ្លះមិនបានមេីលឃេីញថាយេីងជាមនុស្សល្អទេ។"
សារមួយនេះបានបង្ហាញពីការចេះរក្សាអត្តចរិតរបស់មនុស្សម្នាក់ៗ កុំឲ្យធ្វើរឿងអ្វីៗឲ្យលើសលប់នោះឡើយ ព្រោះទង្វើខ្លះទោះយើងខំព្យាយាមធ្វើវាឲ្យបានល្អប៉ុណ្ណាក៏មនុស្សខ្លះគេមើលមិនដឹងថាយើងល្អនោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖