តារាសម្តែង​ជប៉ុនម្នាក់ ចងកសម្លាប់​ខ្លួន​ឯង តាម​កា​រសន្និដ្ឋាន​ដំបូង​ព្រោះ​តែ​បញ្ហា... - TrueID

តារាសម្តែង​ជប៉ុនម្នាក់ ចងកសម្លាប់​ខ្លួន​ឯង តាម​កា​រសន្និដ្ឋាន​ដំបូង​ព្រោះ​តែ​បញ្ហា...

November 14, 2020

ជប៉ុន៖ ជា​ដំណឹង​ដ៏គួរ​ឲ្យ​រន្ធត់​មួយ​ នា​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​ នេះ​​សារព័ត៌មាន​NHK បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា​តារា​សម្តែង​ប្រុសAkira Kuboderaត្រូវ​បាន​គេ​រកឃើញថា ​បាន​សម្លាប់​ខ្លួន ​​នៅក្នុង​ផ្ទះ​របស់​លោក នៅ​ក្នុង​តំបន់​Nakano នៃ​ប្រទេ​សជប៉ុន កាលពីថ្ងៃទី​១៣ ខែ​វិច្ឆិកា​ កន្លងទៅ​ថ្មីៗនេះ​។

បន្ទាប់​ពី​ត្រូវ​បាន​ គេ​ប្រទះ​ឃើញ​ ​ ​តារាប្រុសរូបនេះ ​ក៏ត្រូវ​បាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ភ្លាមៗផងដែរ។ ​ក៏ប៉ុន្តែ ​ជា​អកុសល​ តារាប្រុស​រូប​នេះ​បាន​បាត់​បង់​ជីវិត ​បាត់​ទៅ​ហើយ​។ បើយោង​តាម ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ ​ប្រទេសជប៉ុន​បាន​ឲ្យ​ដឹង​ថា តារាប្រុសរូបនេះ ​ស្លាប់​ដោយ​សារ​តែ ​ការ​ចងក​ខ្លួន​ឯង ហើយ​នៅ​ពេល​ដែល​ គេ​ប្រទះ​ឃើញ​ លោក​ក៏​បាន​ផុត​ដង្ហើម​ បាត់​ទៅហើយដែរ​។

ជុំវីញ​ករណី​នេះ អាជ្ញាធរ​ក្នុង​តំបន់ ក៏​បាន​​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ស្លាប់​របស់ ​តារា​ប្រុស​រូបនេះ ​នៅ​ក្នុង​វ័យ​​៤៣ ​ឆ្នាំ​រួ​ចហើយ​ដែរ​។ ក៏ប៉ុន្តែ​ទាក់​ទង​នឹង​ការរាយការណ៍​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ ​ការ​ស៊ើប​អង្កេត​ផ្សេងៗ ជុំ​វិញ​ការ​សម្លាប់​ខ្លួននេះ​​នៅ​មិនទាន់មាន​ ការ​បកស្រាយ​នៅ​ឡើយ​នោះទេ​។

ដោយ​ឡែក​ បើ​តាម​ការ​សន្និដ្ឋាន​ដំបូង បញ្ហា​​ដែល​ធ្វើ​ឲ្យ​តារាប្រុស​រូប​នេះ​ឈាន​ដល់​ការសម្លាប់​ខ្លួន​នោះគឺ ដោយ​សារតែ ​ចាប់​តាំង​ពី​ដើមឆ្នាំ​២០២០ រហូត​មកទល់​បច្ចុប្បន្ន​Akira បាន​ជួប​នៅ​វិបត្តិ​សេដ្ឋកិច្ចធ្ងន់​ធ្ងរ​ ​ដោយ​សារតែ​គ្មានការ​ងារសិល្បៈ​ធ្វើ​ព្រោះ​តែ​វិបត្តិ​នៃ​ជម្ងឺឆ្លង​  រួម​ទាំង​ការ​ផុត​កំណត់​ជាមួយ​ក្រុម​ហ៊ុន​ចាស់​ របស់​លោក​ផងដែរ​។ ក៏ប៉ុន្តែ​នេះ​គ្រាន់តែជា ​ការសន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង ​តែប៉ុណ្ណោះ ​ទាក់​ទង​នឹង​បញ្ហា​ច្បាស់​លាស់​ដែល​ធ្វើ​ឲ្យ ​តា​រាប្រុសវ័យ​៤៣ឆ្នាំ​រូប​នេះ​ ឈាន​ដល់​ការសម្លាប់​ខ្លួន​ យើង​ក៏​នៅតែ​មិន​ទាន់​បាន​ដឹងច្បាស់ ​នៅឡើយ​​នោះ​ដែរមាន​តែ​រងចាំ​តាម​ដាន​ ការ​ស៊ើប​អង្កេត ​បន្តទៀត​ពី​ សមត្ថកិច្ចទាំងអស់​គ្នា​៕

  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
  តារា​សម្តែង​ប្រុស Akira Kubodera
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...