តោះ! មកដឹងពីអត្ថប្រយោជន៍ និងរបៀបធ្វើតែពីម្ជូរជេងគ្រេង - TrueID

តោះ! មកដឹងពីអត្ថប្រយោជន៍ និងរបៀបធ្វើតែពីម្ជូរជេងគ្រេង

December 7, 2020

ដើមម្ជូរជេងគ្រេង (Hibiscussabdariffa) មានដើមកំណើតនៅកំណើតនៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកខាងកើត និងអាស៊ីអាគ្នេយ៍រួមទាំងឥណ្ឌា។រុក្ខជាតិនេះ ដុះនៅស្ថានដីច្រើនប្រភេទក្នុងបរិយាកាសក្ដៅហើយសើម។​ចំពោះប្រទេសកម្ពុជាវិញ អាចមាននៅតាមតំបន់ប៉ុន្ដែក្នុងតំបន់ខ្លះអាចនឹងមិនមានអ្នកស្គាល់។ ម្ជូរជេងគ្រេងពិតជាអត្ថប្រយោជន៍ជាច្រើនដែលយើងមិនធ្លាប់ដឹងដែលក្នុងនោះវាអាចជួយសម្រកទំងន់ សម្ពាធឈាមខ្ពស់ ជួយការពារផ្ដាសាយនិងគ្រុនក្ដៅ។នៅក្នុងប្រទេស​យើង ភាគច្រើនយកស្លឹក ឬផ្លែម្ជូរជេងគ្រេងយកទៅស្លរម្ជូរប៉ុន្ដែប៉ែកខាងអឺរ៉ុបវិញ គេអាចយកស្លឹកខ្ចីៗធ្វើជាម្ហូបសាលាដ​ (Salad) ដើម ឫសធ្វើជាឱសថ និងផ្លែធ្វើជាតែ ដែលសំបូរទៅដោយវីតាមីនស៊ី (VitaminC) ប្រូតេអ៉ីន (គ្រាប់ពូជស្លឹកផ្លែឈើនិងឫសត្រូវបានគេប្រើជាអាហារនៅតាមតំបន់ផ្សេងៗនៃពិភពលោក)។

ថ្ងៃនេះយើងនឹងជម្រាបជូននូវវិធីធ្វើតែពីផ្លែម្ជូរជេងគ្រេងងាយៗ៖

១-ដំបូងយើងត្រូវបេះផ្លែជេងគ្រេងយកមកហាល ប៉ុន្តែត្រូវពិនិត្យមើលកុំបេះផ្លែនោះខ្ចីពេក។

២- មុននឹងទៅហាលត្រូវយកស្រទាបខាងក្រៅ និងគ្រប់ចេញសិន យកតែស្រទាបក្រហមទេ ដូចនៅក្នុងរូបភាព។

របៀបនៃការបកយកទៅហាល
របៀបនៃការបកយកទៅហាល

៣- បន្ទាប់ពីបករួចហើយ ត្រូវលាងសម្អាតឱ្យស្អាត ហើយយកទៅហាលខ្យល់ ឬថ្ងៃរយៈពេលបីថ្ងៃ។

រូបភាពហាលបានមួយថ្ងៃ
រូបភាពហាលបានមួយថ្ងៃ

៤-របៀបឆុង យកម្ជូរជេងគ្រេងដែលយើងហាលស្ងួតក្នុងបរិមាណ២ក្រោម (2grams) ឬបរិមាណល្មម បន្ទាប់មកដាក់ទឹកក្ដៅទុកប្រមាណ២-៣នាទីរួចស្រង់ចេញ។ យើងអាចដាក់ស្ករស ឬទឹកឃ្មុំ និងបន្ថែមទឺកកក នោះវារឹតតែមានរសជាតិឆ្ងាញ់(នេះជាភេសជ្ជៈមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់បែបធម្មជាតិ អាចនិយាយបានថាវាឆ្ងាញ់ជាងតែជ្រក់ដែលយើងធ្លាប់ផឹកទៀត)។

៥-សូមរក្សាទុកនៅក្នុងក្រឡកែវ បិទកម្របឱ្យជិត។

*បញ្ជាក់៖   -ស្រ្តីមានផ្ទៃពោះឬកំពុងបំបៅកូនសូមកុំពិសារតែនេះ

                     - សម្រាប់អ្នកសម្ពាធឈាមទាបមិនគួរពិសារតែនេះឡើយ ព្រោះវាធ្វើឱ្យសម្ពាធឈាមកាន់តែធ្លាក់ចុះ                                 -ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ចង់ពិសារថ្នាំពេទ្យ​ ចង់ពិសារតែនេះសូមពិគ្រោះជាមួយគ្រូពេទ្យជា                           មុនសិន៕

ធ្វើជាតែក្កៅ (រូបតំណាង)
ធ្វើជាតែក្កៅ (រូបតំណាង)
ពេលហាលស្ងួត (រូបតំណាង)
ពេលហាលស្ងួត (រូបតំណាង)
រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...