ផ្សិតបួស ឬគល់ផ្សិតបំពង មានរសជាតិឆ្ងាញ់ដូចសាច់ពិតៗ អាចរៀនធ្វើតាមវិធីនេះបាន - TrueID

ផ្សិតបួស ឬគល់ផ្សិតបំពង មានរសជាតិឆ្ងាញ់ដូចសាច់ពិតៗ អាចរៀនធ្វើតាមវិធីនេះបាន

January 29, 2021

កម្សាន្ត៖ ផ្សិតមួយប្រភេទដែលគេយកមកបំពងឲ្យមានរសជាតិដូចសាច់ស្រស់នោះគឺគល់ផ្សិតក្រៀម យើងអាចរកទិញបាននៅផ្សារដែលលក់គ្រឿងទេស។ ផ្សិតនេះ នៅពេលយកវាទៅបំពងដាក់គ្រឿងហើយវាពិតជាមានរសជាតិដូចទៅនឹងសាច់ពិតមែន។

គ្រឿងផ្សំ៖

១. គល់ផ្សិតក្រៀម​ ១០០ក្រាម

២​. ពងមាន់ ២គ្រាប់

៣. ទឹកត្រី ២ស្លាបព្រាបាយ

៤.​ ស្ករស ១ស្លាបព្រាបាយកន្លះ

៥. ប៊ីចេង ១ស្លាបព្រាកាហ្វេ

គល់ផ្សិតបំពង
គល់ផ្សិតបំពង

របៀបធ្វើ៖

១. មុននឹងធ្វើយើងត្រូវយកគល់ផ្សិតក្រៀមត្រាំទឹករយៈពេល៥ម៉ោងជាមុនសិនរួចយកមកកាត់ផ្នែកខ្មៅៗដែលជាប់នឹងគល់វាចេញ ហើយយកទៅលាងសម្អាតឲ្យស្អាត រួចយកមកដំឲ្យបែកសាច់បន្តិច។

គល់ផ្សិតបំពង
គល់ផ្សិតបំពង

២. លាយទឹកជ្រលក់ដោយ គោះពងមាន់ដាក់ក្នុងចានក្រឡុកមួយវាយពងមាន់ឲ្យបែកសព្វសាច់ ដាក់ទឹកត្រី ស្ករស ប៊ីចេង ហើយច្របល់គ្រឿងផ្សំទាំងអស់នេះចូលគ្នាឲ្យសព្វបន្ទាប់មកដាក់គល់ផ្សិតនោះចូលក្នុងចានច្របល់ចូលគ្នាទុករយៈពេល៣០នាទី។
៣. បន្ទាប់ពីគ្រប់៣០នាទីហើយ យើងអាចបំពងគល់ផ្សិតបាន ដោយដាក់ខ្ទះបើកភ្លើងពាក់កណ្ដាលហើយចាក់ប្រេងឆាចូលទុករហូតដល់ប្រេងឆាពុះ ដាក់គល់ផ្សិតចូលបំពងឲ្យឆ្អិតហើយក្រៀមល្អ រួចរាល់។ យើងអាចញុំាគល់ផ្សិតបំពងជាមួយទឹកជ្រលក់ទឹកត្រីកោះកុងឬញុំាទទេក៏បាន ហើយថែមជាមួយបន្លែអន្លក់ទៀតរឹតតែឆ្ងាញ់៕

ប្រភព៖ Somar Fun

ទាក់ទងជាមួយ:
អាហារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...