លោក David Beckham វីរបុរសក្រុមជម្រើសជាតិអង់គ្លេស ដែលពេលនេះជាប្រធានក្លឹបលីគកំពូលអាមេរិក Inter Miami មានបំណងនាំចូលនូវខ្សែការពារស្លាបឆ្វេងប្រេស៊ីល Marcelo នេះបើតាមការចុះផ្សាយរបស់ France Football។
សារព័ត៌មានបារាំងមួយនេះបានឲ្យដឹងថា ម្ចាស់ក្លឹបអាមេរិកជនជាតិអង់គ្លេសរូបនេះ ចង់បាន Marcelo ណាស់ ខណៈកីឡាករប្រេស៊ីលមួយនេះ ហាក់ធ្លាក់ទម្រង់លេង ក្រោយក្មេងៗចូលលេងច្រើន។
យ៉ាងណាមិញ កុងត្រារបស់ Marcelo នឹងផុតនៅខែមិថុនា ឆ្នាំ២០២២ ពោលប្រសិនបើ Inter Miami ចង់បាននៅឆ្នាំនេះ ទាល់តែត្រូវចំណាយលុយខ្លះទើបបាន។
ក្លិបអាមេរិក នៅរដ្ឋផ្លរីដានេះ ក៏ធ្លាប់ទាក់ទាញអតីតខ្សែប្រយុទ្ធ Real Madrid មួយរូបដែរគឺ កីឡាករអាហ្សង់ទីន Gonzalo Higuain ដែលទៅលេងនៅអាមេរិកកាលពីឆ្នាំមុន៕
ប្រភព៖ BEIN Sports