បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ២៧ឆ្នាំ Jesse Lingard ធ្លាប់បង្ហាញខ្លួនឲ្យក្លិបបិសាចក្រហម Manchester United បានដល់ទៅជាង២០០ប្រកួតឯណោះ។ ប៉ុន្តែចាប់តាំងពីលោក Ole Gunnar Solskjaer ចូលមកដឹកនាំក្លិបមួយនេះ រូបគេហាក់ដូចជាកម្រនឹងបានចូលលេងណាស់។
ដោយឡែកបើតាមគេហទំព័រ TEAMtalk បានឲ្យដឹងថា Lingard អាចនឹងចាកចេញពីទឹកដី Old Trafford នៅខែមករាខាងមុខនេះហើយ ខណៈដែលកុងត្រារបស់គេជាមួយ Man UTD នឹងត្រូវអស់សុពលភាព នៅចុងរដូវកាលនេះ។
យ៉ាងណាមិញ នៅពេលនេះមានក្លិបយក្សពីរនៃលីកកំពូលប្រទេសស្កត់ឡែន កំពុងប្រជែងគ្នាតាមផ្ទេរយក តារាធ្លាក់កូដរូបនេះទៅរួមក្រុម ពោលគឺក្លិប Celtic និងក្លិប Rangers ។ ជាមួយគ្នានេះបើតាមគេហទំព័រ Transfermarkt ក្លិប Man UTD អាចនឹងដាក់តម្លៃខ្លួន Lingard ប្រមាណជា១៤លានអឺរ៉ូ (ឬ១៧លានដុល្លារ)៕
ប្រភព៖ sportsmole