ជា Idol ឬអ្នករបាំអាជីព? Jungkook និងJimin សម្ដែងមួយឈុតនេះ ធ្វើឲ្យហ្វេនមិនហ៊ានដកដង្ហើម! (មានវីដេអូ) - TrueID

ជា Idol ឬអ្នករបាំអាជីព? Jungkook និងJimin សម្ដែងមួយឈុតនេះ ធ្វើឲ្យហ្វេនមិនហ៊ានដកដង្ហើម! (មានវីដេអូ)

December 6, 2020

កូរ៉េខាងត្បូង ៖ Jimin សមាជិករបស់ក្រុម BTSនិងកូនពៅ Jungkook បានបង្ហាញភាពភ្ញាក់ផ្អើលដល់ហ្វេនៗក៏ដូចជាមហាជន ដែលអ្នកទស្សនាកម្មវិធី MMA ជាមួយនឹងក្បាច់រាំដ៏ប៉ុនប្រសព្វនិងអស្ចារ្យបំផុតរបស់ពួកគេ ក្នុងឈុត Black Swan

ក្នុងចំណោមដំណាក់កាលជាច្រើន នៃការសម្ដែងរបស់ BTS សម្រាប់កម្មវិធី Melon Music Awards ឆ្នាំ ២០២០ នារាត្រីនោះពួកគេក៏បានឡើងសម្ដែងក្បាច់រាំ សម្រាប់បទចម្រៀង Black Swanជាពេលដែលអ្នកគាំទ្រ ភ្ញាក់ផ្អើល និងរំជើបរំជួល រហូតមិនហ៊ានដកដង្ហើម ពេលដែល Jiminនិង Jungkook កំពុងរាំ។

ឆាកបានបើកបង្ហាញសកម្មភាព Jungkook នៅចំកណ្តាលហ្វូងអ្នករបាំបម្រុងជាច្រើននាក់។ ភ្លាមៗនោះ នៅពេលដែល Jimin បានបង្ហាញខ្លួន ជាមួយនឹងកាយវិការទន់ភ្លន់តែរស់រវើក លោកបានក្លាយជាចំណុចចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ពីសំណាក់ហ្វេនៗ។ នៅពេលនោះ Jiminត្រូវបានគេនិយាយថា លោកមានដងខ្លួនទន់ គ្រប់កាយវិការបត់បែនទៅតាមចង្វាក់ភ្លេងវាហាក់ដូចជា លោកគឺជា Black Swan យ៉ាងពិតប្រាកដ។​

អ្វីដែលទទួលបាន ការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ពេលដែល Jungkook បានលើក Jimin ឡើងទៅលើ ហើយបង្វិល ២ជុំ ក្នុងចលនាមួយដែលស្រស់ស្អាតពោរពេញដោយភាពប៉ិនប្រសប់ ជាហេតុធ្វើឲ្យ #Jikook ពេញនិយមខ្លាំងនៅលើ Twitter ដោយសារតែពួកគេយល់ថា Jungkook និង Jimin កាន់តែមានថាមពលខ្លាំង និងទាក់ទាញពេលសម្ដែងជាមួយគ្នាបែបនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការសម្ដែងបានបញ្ចប់មនុស្សជាច្រើន បានព្យាយាមពិនិត្យមើល របៀបដែល Jungkook លើក Jiminឡើងទៅលើ ហើយបង្វិល វាហាក់ដូចជា Jimin មានទម្ងន់ស្រាលបំផុតហើយ Jungkook ពិតជាខ្លាំងបំផុតដល់ថ្នាក់លើកមនុស្សប្រុសម្នាក់ មាឌស្ទើរតែស្នើនឹងខ្លួនឯង ហើយបង្វល់ ២ជុំដោយទឹកមុខស្មើធាងបែបនេះ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

Jungkook និង Jimin
Jungkook និង Jimin
Jungkook និង Jimin
Jungkook និង Jimin
BTS
BTS
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...