ថ្វីដៃផាត់មុខធ្វើសក់ Oun Reachny កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គម រហូតក្លាយជា Content Creatorដ៏មានប្រជាប្រិយភាព - TrueID

ថ្វីដៃផាត់មុខធ្វើសក់ Oun Reachny កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្តាញសង្គម រហូតក្លាយជា Content Creatorដ៏មានប្រជាប្រិយភាព

July 27, 2023

ភ្នំពេញ​៖​ ទស្សនិកជនបានដឹងហើយថា Oun Reachny គឺជាគ្រូបង្រៀនផាត់មុខធ្វើសក់ ដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា ដោយសារស្នាដៃ និងតិចនិកដ៏ប៉ិនប្រសប់មួយគ្មានពីរ។ Oun Reachny បានទទួលការបណ្តុះបណ្តាលលើអាជីពជាគ្រូបង្រៀនទាំងក្នុងនិងក្រៅប្រទេសក្នុងមួយឆ្នាំ៣ដង ដើម្បីពង្រឹងសមត្ថភាព តិចនិក និងឯកទេសផាត់មុខ ស្របតាមស្តង់ដារ អន្តរជាតិ។

បន្ទាប់មកអ្នកគ្រូបានបើកសាលាបង្រៀនផាត់មុខធ្វើសក់ ដោយទទួលទាំងសិស្សដែលចេះខ្លះ ឬក៏ពុំទាន់ចេះសោះ ដើម្បីហ្វិឹកហាត់ឲ្យក្លាយទៅជាអ្នកផាត់មុខអាជីពដូច។

Oun Reachny បានឲ្យដឹងថា  “ការបេីកសាលានេះឡើងគឺចង់ផ្តល់ឱកាសឲ្យបងប្អូនដែរគាត់មិនមានលិទ្ធភាពបន្តនៅស្រុកគេអាចក្រេបជញ្ជក់ចំណេះដឹង និងស្តង់ដារផាត់មុខធ្វើសក់ស្អាតនិងអាចមានឱកាសប្រកួតប្រជែងស្នាដៃជាអន្តរជាតិ។ ជាពិសេសខ្ញុំរីករាយក្នុងការបង្កើតនូវធនធានមនុស្ស ដើម្បីបង្ហាញថាកូនខ្មែរយើងខ្លាំង ទាំងសមត្ថភាព និង ទេពកោសល្យ”។

ទើបតែប្រឡូកមួយប្រ៉ាវសោះ TikTok របស់ Oun Reachny ដែលមានឈ្មោះថា “reachnyphoto (@Oun Reachny) មានអ្នកចុចឡាចសរុបរហូតដល់ទៅ 1.3M Likes ឯណោះ។

ក្រៅពីកាក់កបលើអាជីពជាគ្រូបង្រៀនផាត់មុខធ្វើសក់ Oun Reachny  ក៏ឆក់បានប្រជាប្រិយភាពខ្លាំងពីសំណាកអតិថិជន ទាំងក្នុង និងក្រៅស្រុក ដោយតម្លៃខ្លួននៃការផាត់មុខធ្វើសក់ហក់ឡើងទ្វេរដងឯណោះ។

ទោះបីជាមមាញឹកយ៉ាងក៏ដោយ ក៏ Oun Reachny   ពុំភ្លេចកិច្ចការងារសប្បុរសធម៌ជួយដល់មនុស្សចាស់ជរា កុមារកំព្រារ ស្ត្រីមេម៉ាយ និងប្រជាជនទីទាល់ក្រផងដែរ។

មិនត្រឹមតែបើកសាលាបង្រៀនផាត់មុខធ្វើសក់ខ្នាតអាជីពប៉ុណ្ណោះទេ Oun Reachny បានងាកមកផលិតវីដេអូខ្លីបខ្លីៗ ទាក់ទងនឹងតិចនិកតុបតែងខ្លួន និងរបៀបផាត់មុខ ធ្វើសក់ បែបងាយៗ បង្ហោះលើបណ្តាញសង្គមទៀតហ្វេសប៊ុក និង TikTok ថែមទៀតផង។

null

null

null

null

null

null

null

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...