ថៃ៖ អ្នកយកព័ត៌មាននៃកម្មវិធីព័ត៌មានកម្សាន្តរបស់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ បានសួរទៅកាន់ Diana Flipo ថាតើ Boy Pakorn តាមចែចង់នាងមែនទេ?
តារាសម្តែងស្រីរូបនេះឆ្លើយថា Boy Pakorn មិនចែចង់នាងទេ។ ពួកគេគ្រាន់តែជាដៃគូសម្តែងនៅក្នុងផលិតកម្មកម្សាន្តជាមួយគ្នាតែប៉ុណ្ណោះ។
អ្នកយកព័ត៌មានសួរថា តើនាងនឹងឆ្លើយបែបណាប្រសិនបើ Boy Pakorn ចែចង់សុំស្រឡាញ់នាង។ Diana Flipo ឆ្លើយថាគាត់មិនបានចែចង់នាងទេ។ តារាសម្តែងរូបនេះបន្ថែមថា៖ នាងមិនប្រកាន់ទេ ហើយនាងក៏មិនរារាំងខ្លួននាងពីស្នេហាដែរ។
គួររំឭកថា កាលពីពេលថ្មីៗនេះលោក Boy Pakorn បានសារភាពថា លោកពិតជាកោតសរសើរចំពោះ Diana Flipo ដោយសារតែនាងស្លូតបូត និងគួរឱ្យស្រឡាញ់។
ឥលូវនេះប្រិយមិត្តជាច្រើនបានជម្រុញលើកទឹកចិត្តអោយលោក Boy Pakorn និង Diana Flipo ធ្វើជាគូស្នេហ៍ពិតប្រាកដ។
សូមទស្សនារូបភាពខាងក្រោម៖