កម្សាន្ត៖ ដូចគ្រប់គ្នាៗ ដឹងច្បាស់ហើយថា គង់ ចាន់ស្រីមុំ ជាតារាស្រីមានរូបឆោមស្រស់ស្អាត ស្លៀកឈុតណាក៏មើលស្រស់ស្អាតឥតទាស់តែអ្វីដែលធ្វើឱ្យមហាជនប្លែកភ្នែក និង លាន់សរសើរ ចំពោះការស្លៀកឈុតមួយរបស់អ្នកនាងនិង គ្រួសារ កំឡុងពេលអ្នកនាងកំពុងមានពេលដ៏រីករាយជាមួយមនុស្សជាទីស្រលាញ់នៅខេត្តមណ្ឌលគិរី ដែលជាទីនៃឋានសួគ៍។
អ្វីដែលពិសេស និង ជាកត់សម្គាល់ចំពោះ តារាស្រីសាច់សខ្ចី គង់ ចាន់ស្រីមុំ ត្រូវបានមហាជន សង្កេត ថា អ្នកនាង ពិតជា តារាដែលចូលចិត្តបង្ហាញដែលថ្មី និង ប្លែកៗ ពីតារាផ្សេងទៀត ទាំងស្ទាយ៍នៃការតុបតែងលេងខ្លួន។ ដែលបានធ្វើឱ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និង លាន់មាត់សរសើរ នៅពេលអ្នកនាង ក៏ដូចជាគ្រួសារ ស្លៀកពាក់ឈុតទាហានបែបនេះ។
ដោយឡែក មហាជនសង្កេតឃើញថា នេះជាលើកទីមួយហើយដែលឃើញ គ្រួសារតារារូបនេះលេងខ្លួនមួយឈុតទាហានបែបនេះ គួបផ្សំជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ មើលទៅពិតជា ប្លែកទាំងចក្ខុ និង ទាំងអារម្មណ៍តែម្តងហើយ៕
សូមទស្សនារូបភាពខាងក្រោម៖