កូរ៉េខាងត្បូង៖ នៅថ្ងៃទី ៧ ខែធ្នូ មុននេះបន្តិច ដោយយោងតាមប្រភពព័ត៌មានរបស់ SPOTV News បានរាយការណ៍ឲ្យដឹងថាក្រោយពីតារាចម្រៀងស្រី Kim Chung Ha មានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ តារាស្រីរូបនេះក៏ត្រូវបានបញ្ជូនទៅធ្វើតេស្តភ្លាមៗ ជាលទ្ធផលរោគវិនិច្ឆ័យរបស់នាង គឺវិជ្ជមានកូវីដ-១៩ ។ សូមបញ្ជាក់ផងដែរថាតារាស្រីរូបនេះគ្រោងនឹងចេញអាល់ប៊ុម Querenciaប៉ុន្ដែក៏ត្រូវផ្អាកដើម្បីទទួលបានការព្យាបាល តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះដែរនៅថ្ងៃដដែលនេះ លោកចាងហ្វាង MinKyu Dong ក៏មានលទ្ធផលវិជ្ជមានកូវីដ-១៩នេះដែរ។ ចំណែកក្រុមការងារដែលពាក់ព័ន្ធជាមួយលោក ក្នុងសកម្មភាពផ្សេងៗ អាចមានផលប៉ះពាល់តិចតួចព្រោះ អ្នកដឹកនាំរូបនេះ បានពាក់ម៉ាស់ការពារជាប្រចាំផងដែរ។ ប៉ុន្ដែយ៉ាងណា ពួកគេក៏ត្រូវនៅដាច់ដោយឡែក ដើម្បីប្រាកដចិត្តថាមិនមានឆ្លងកូវីដ-១៩៕