ពិសេសណាស់! ចុងឆ្នាំនេះ ហេង ពិទូ និងអតីតក្រុម MKS ចាប់ដៃគ្នា រម្លឹកបទនេះឡើងវិញ (មានវីដេអូ) - TrueID

ពិសេសណាស់! ចុងឆ្នាំនេះ ហេង ពិទូ និងអតីតក្រុម MKS ចាប់ដៃគ្នា រម្លឹកបទនេះឡើងវិញ (មានវីដេអូ)

December 31, 2020

ភ្នំពេញ៖ ក្នុងចុងឆ្នាំ២០២០នេះ តារាចម្រៀង ហេង ពិទូ បានរម្លឹកអតីតកាលកាលពីនៅក្មេងជាមួយនឹងមិត្តចាស់ វណ្ណា ពិសិទ្ធ បញ្ញាសុទ្ធនិង ហេង សុភី ដែលធ្លាប់ជាក្រុមតន្ត្រីBand MKS បានចាប់ដៃគ្នា រម្លឹកអតីតកាលបទចម្រៀងដែលមានចំណងជើងថា «ពេលដែលត្រូវបែក»

ដោយឡែក អតីតសមាជិកក្រុម MKS មួយក្រុមនេះ បានមកជួបជុំគ្នាឡើងវិញនិង រម្លឹកអតីតតាមរយៈបកស្រាយដ៏បទចម្រៀង  «ពេលដែលត្រូវបែក» ដ៏ក្បោះក្បាយនិង ពីរោះខ្លាំងមិនចាញ់ កាលពី២០ឆ្នាំមុននោះឡើង ដែលយុវវ័យភាគច្រើនកើតទាន់ ប្រាកដជាចាំមិនភ្លេចសម័យកាលនោះមានលក់តែឌីសនិង មានលក់សៀវភៅបទចម្រៀងតែប៉ុណ្ណោះមិនទាន់មានស្មាតហ្វូនទំនើបដូចឥឡូវនេះទេ ប៉ុន្តែការគាំទ្រវិស័យសិល្បៈគឺមិនចាញ់បច្ចុប្បន្នប៉ុន្មាននោះទេ។

ក្រោយពីបានសណ្តាប់នូវការច្រៀងឡើងវិញបែបនេះ ចំពោះអ្នកដែលកើតទាន់សម័យកាលនោះក៏បាននឹកឃើញអនុស្សាវរីយ៍ជាច្រើនដែរ ចំណែកឯអ្នកខ្លះទៀតក៏បានសរសើរនូវទឹកដមក៏ដូចសមត្ថភាពរបស់ក្រុមចម្រៀងមួយនេះដែលនៅតែខ្លាំងដដែល ទោះបីជាអាយុពួកគេកើនឡើងជាលំដាប់ក៏ពិតមែនក្តី៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ហេង ពិទូ
ក្រុមចម្រៀង MKS
ក្រុមចម្រៀង MKS
ក្រុមចម្រៀង MKSអតីតកាលនិង បច្ចុប្បន្នកាល
ក្រុមចម្រៀង MKSអតីតកាលនិង បច្ចុប្បន្នកាល
ក្រុមចម្រៀង MKS ច្រៀង «ពេលដែលត្រូវបែក» ឡើងវិញ
ក្រុមចម្រៀង MKS ច្រៀង «ពេលដែលត្រូវបែក» ឡើងវិញ
ក្រុមចម្រៀង MKS ច្រៀង «ពេលដែលត្រូវបែក» ឡើងវិញ
ក្រុមចម្រៀង MKS ច្រៀង «ពេលដែលត្រូវបែក» ឡើងវិញ
បទចម្រៀង«ពេលដែលត្រូវបែក»កាលពី២០ឆ្នាំមុន
បទចម្រៀង«ពេលដែលត្រូវបែក»ក្នុងពេលបច្ចុប្បន្ន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...