កម្សាន្ត៖ប្រហុកខ្ទិះគឺជាម្ហូបខ្មែរដែលគេនិយមចូលចិត្ត វាជាម្ហូបធម្មតាៗមានរសជាតិប្រហុកបូកផ្សំជាមួយរសជាតិខ្ទិះដូងដែលចូលជាតិគ្នាតែមួយផ្ដល់នូវរសជាតិផ្អែមខ្ទិះនិងក្លិនមុតប្រហុកខ្ទិះដែលធ្វើបានត្រឹមត្រូវគឺមានរសជាតិទាំងនេះ។បើសិនជាចង់ទទួលបាននូវរសជាតិដ៏ឆ្ងាញ់របស់ប្រហុកខ្ទិះ អាចរៀនតាមវិធីខាងក្រោម៖
គ្រឿងផ្សំ៖
១. ប្រហុក
២. សាច់ជ្រូកបីជាន់
៣. ទឹកខ្ទិះ
៤. ម្ទេសក្រហម ស្លឹកក្រូចសើច ម្ទេសក្រៀមត្រប់ពុតលំញង
៥. គ្រឿងបុក
៦. ស្ករស ប៊ីចេង
៧. បន្លែអន្លក់ (ដាក់តាមចំណូលចិត្ត)
របៀបធ្វើ៖
១. យកម្ទេសក្រៀមត្រាំទឹកឲ្យរីកហើយយកទៅចិញ្ច្រាំឲ្យម៉ត់ទុកក្នុងចានមួយឡែក។ យកប្រហុកទៅចិញ្ច្រាំឲ្យម៉ត់សាច់ជ្រូកបីជាន់ហាន់ជាដុំតូចៗហើយចិញ្ច្រាំវាឲ្យម៉ត់។
២. ដាក់ខ្ទះចាក់ខ្លាញ់ទុកឲ្យក្ដៅដាក់ម្ទេសក្រៀមម៉ត់ចូលលីងវាចុះឡើងៗរហូតដល់រលាយចូលខ្លាញ់ចាក់គ្រឿងបុកចូលលីងចូលគ្នាហើយដាក់សាច់ជ្រូកចិញ្ច្រាំចូលច្របល់ចូលគ្នាឲ្យសព្វល្អ ដាក់ប្រហុកចិញ្ច្រាំ ស្ករសប៊ីចេង ចូលច្របល់ចូលគ្នា រហូតដល់ឆ្អិន ដាក់ ត្រប់ ម្ទេសក្រហម ស្លឹកក្រូច(ហាន់ជាសរសៃៗ)ឆាត្រលប់ចុះឡើងរហូតដល់ឆ្អិនជាការស្រេច។
៣. ចុងក្រោយយកបន្លែអន្លក់លាងទឹកឲ្យស្អាតចិតដាក់ចាន ដួសប្រហុកខ្ទិះដាក់ចានញុំាជាមួយអន្លក់នឹងផ្ដល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់៕
ប្រភព៖ COOKING AHHA