ថៃ៖ តារាប្រុសរូបសង្ហា និងកេរ្តិ៍ឈ្មោះល្បីរន្ទឺពាសពេញប្រទេសថៃនិងបណ្តាប្រទេសគឺលោក James Ma និង James Jirayu ដែលតារាប្រុសទាំងពីររូបនេះ តែងតែលេចមុខក្នុងខ្សែភាពយន្ត និងរឿងភាគល្បីៗជាច្រើននាពេលកន្លងមក។
កុំឲ្យខាតពេលយូរ ចង់ដឹងអត់ថាភាពដូចគ្នានិងខុសគ្នាទាំង ៨ ចំណុចអ្វីខ្លះពី James Ma និង James Jirayu?
១. James Ma និង James Jirayu កើតនៅក្នុងឆ្នាំ ១៩៩៣ គ្រាន់តែខុសថ្ងៃ និងខែតែប៉ុណ្ណោះដោយ James Ma កើតក្នុងថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៣។ ចំណែកឯ James Jirayu កើតថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៩៣។
២. តារាប្រុសទាំងពីរចាប់ផ្តើមប្រឡូកក្នុងវិស័យកម្សាន្តថៃក្នុងឆ្នាំ ២០១៣ និងក្លាយជាតួឯកក្នុងរឿង «Suparburoot Jutathep»។
៣. James Jirayuមានបងស្រីម្នាក់ ចំណែក James Ma មានប្អូនស្រីម្នាក់។
៤. James Ma ស្ថិតក្រោមការគ្រប់គ្រងរបស់ Supachai។ ចំណែក James Jirayu ស្ថិតក្រោមការគ្រប់គ្រងរបស់ P'Peak។
៥. James Jirayu ជាកូនកាត់ចិន។ចំណែល James Ma ជាកូនថៃកាត់ហុងកុង។
៦. សម្រាប់ចំណង់ចំណូលចិត្តពេលទំនេរវិញ James Ma ចូលចិត្តលេងវាយកូនហ្គោល។ចំណែក James Jirayu ចូលចិត្តលេងហ្គីតា។
៧. ដៃគូសម្តែងដ៏សក្តិសមនិងស៊ីចង្វាក់គ្នារបស់តារាប្រុសទាំងពីរនេះ គឺមានដូចជា Kimmy Kimberley និង Yaya Urassaya។
៨. បច្ចុប្បន្ន James Jirayu កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយនារីម្នាក់ ប៉ុន្តែនាងមិនមែនជាអ្នកស្ថិតក្នុងរង្វង់សិល្បៈទេនាងមានឈ្មោះថា Nong Foam។ ចំណែក James Ma មិនទាន់រកឃើញនារីក្នុងបេះដូងនៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖