មិនមែនសម្ដែងតែក្នុងរឿង ប៉ុន្តែតារាស្រីទាំងនេះ សុទ្ធតែជាBestfriend គ្នា - TrueID

មិនមែនសម្ដែងតែក្នុងរឿង ប៉ុន្តែតារាស្រីទាំងនេះ សុទ្ធតែជាBestfriend គ្នា

January 30, 2021

ថៃ៖ នៅក្នុងវិស័យតារាសម្តែងរបស់ប្រទេសថៃមួយនេះគឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកតាមដានរឿងភាគថៃ។ ដោយសារតែទេពកោសល្យបូករួមទាំងភាពស្រស់ស្អាតរបស់ពួកគេផងនោះទើបធ្វើឱ្យភាពល្បីល្បាញរបស់ពួកគេកាន់តែមានភាពសុះសាយ មិនថាតែនៅក្នុងប្រទេសថៃផ្ទាល់នោះទេសូម្បីតែនៅតាមប្រទេសជិតខាងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្តែងតារាសម្តែងស្រី របស់ប្រទេសថៃមួយនេះ គឺសម្រស់របស់ពួកគេពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់។បើក្រឡេកទៅមើល ពីមិត្តភាពរបស់ពួកគេវិញ ពួកគេតែងតែមានមិត្តភក្តិជាទីស្រលាញ់របស់ពួកគេ ហើយអ្វីដែលជាពិសេស ទៅទៀតនោះ គឺ មិត្តសម្លាញ់របស់ពួកគេសុទ្ធសឹងតែមានមុខងារជាតួអង្គឯកដូចគ្នា លើសពីនេះ ទៅទៀត គឺសុទ្ធតែជាកំពូលតារាសម្តែងដូចគ្នា ទៀតផង៕

តារាសម្តែងស្រីថៃទាំងនេះដែលមានមិត្តភក្តិជាតួអង្គឯកដូចគ្នា៖

១. Yaya Urassayaនិង Kimmy Kimberly

មិត្តភាពរបស់ពួកគេ គឺពិតជាល្អខ្លាំងណាស់ ហើយពួកគេទាំងពីរនាក់ ក៏សុទ្ធតែជាកំពូលតារាសម្តែងស្រី នៅក្នុងប្រទេសថៃ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង។

Yaya និង Kimberly
Yaya និង Kimberly

២. Mai Davika និង Mint Chalida

Davika និង​ Mint មិត្តភាពរបស់ពួកគេទាំងពីរ ពិតជាមានភាពស្និទ្ធស្នាល នឹងគ្នាខ្លាំងណាស់ ទោះបីជា ពួកគេទាំងពីរ មិនបានធ្វើការជាមួយគ្នាក៏ដោយ ក៏ពួកគេតែងតែឆ្លៀតពេលវេលាឱ្យគ្នា។ ហើយភាពល្បីល្បាញរបស់ពួកគេទាំងពីរ ក៏មានអ្នកគាំទ្រ ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។

Davika និង Mint
Davika និង Mint

៣. Bella Ranne និង Bua Nalinthip Sakulongumpai

Bua និង ​Bella ពួកគេមិនត្រឹមតែ ជាមិត្តភក្តិនៅខាងក្រៅនោះទេ ពួកគេក៏ធ្វើជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា នៅក្នុងរឿងភាគដែរ ឬមួយ Bua ដើរតួធ្វើជាប្អូនស្រី ជាដើម។ Bua ក៏បានដើរតួជាតួអង្គឯក នៅក្នុងរឿងភាគ ''Tra Barb See Chompoo'' ហើយរឿងភាគមួយនេះក៏ទទួលបានការគាំទ្រជាខ្លាំងផងដែរ។

Bella និង Bua
Bella និង Bua

៤. Taew Natapohn និង Mew Nittha

តួអង្គឯកស្រីទាំងពីរនាក់នេះ គឺជាមិត្តភក្តិល្អនឹងគ្នាខ្លាំងណាស់ ពួកគេតែងតែចំណាយពេលវេលា ដើរកម្សាន្តជុំគ្នាជាដើម។ ហើយភាពល្បីល្បាញ របស់ពួកគេទាំងពីរ ក៏ដូចជារឿងភាគរបស់ពួកគេ ដែលបានសម្តែង គឺសុទ្ធសឹងតែទទួលបានការកោតសរសើរ និងការស្រលាញ់ជាខ្លាំងពីអ្នកគាំទ្រ។

Taew និង Mew
Taew និង Mew

៥. Mai Davika និង Baifern

មិត្តភាពរបស់ Davika និង Baifern គឺពិតជាមានភាពសិ្នទ្ធស្នាល នឹងគ្នាខ្លាំងណាស់ ប៉ុន្តែ ទោះបីជា មួយរយៈពេលក្រោយមកនេះ មិនសូវជាបានឃើញពួកគេទាំងពីរ សិ្នទ្ធស្នាលនឹងគ្នាទៀតក៏ដោយ ក៏ពួកគេទាំងពីរ នៅតែជាមិត្តភក្តិដ៏ល្អ នៅក្នុងចិត្តអ្នកគាំទ្រជានិច្ច។

Davika និង​ Baifern
Davika និង​ Baifern

៦. Kao Supassara និង Diana Flipo

Kao និង​ Diana ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ពួកគេទាំងពីរអ្នក ក៏សម្តែងជាតួអង្គឯកផងដែរ ហើយរឿងដែលពួកគេបានសម្តែង គឺតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ ពីសំណាក់អ្នកតាមដាន វិស័យរឿងភាគថៃ។

Kao និង​ Diana
Kao និង​ Diana
ទាក់ទងជាមួយ:
តារាថៃយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...