ជា សុជាតា ហៅកញ្ញា SoTa ជាសហគ្រិនវ័យក្មេងមួយរូប ដែលកំពុងលេចធ្លោនៅលើបណ្តាញសង្គមបច្ចុប្បន្ន ដោយសារសមត្ថភាព យុទ្ធសាស្ត្រ និងទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការដឹកនាំអាជីវកម្ម ជំនួញអនឡាញ។
ត្រឹមតែមួយប៉ព្រិចភ្នែក កញ្ញា SoTa អាចក្តោបក្តាប់ ក្លាយជាម្ចាស់ ក្រុមហ៊ុន SoTa Chea Trading Co.,Ltd ដែលកំពុងចរាចរណ៍ ផលិតផល ឈុតថ្នាំទិព្វ ថែសម្រស់បំបាត់មុនស្នាម។
ទម្រាំនឹងមកដល់ចំណុចនេះ កញ្ញា SoTa បានលៈបង់ពេលវេលា ខិតខំប្រឹងប្រែង តស៊ូរឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ជំនៈរាល់ឧបសគ្គ សិក្សាស្រាវជ្រាវ សម្រិតសម្រាងនូវផលិតដែលមានគុណភាពល្អ មានចុះបញ្ចីការ ប្រព័ន្ធប្រវេទត្រឹមត្រូវតាមច្បាប់ក្រសួងសុខាភិបាល និង ស្តង់ដារសុវត្ថិភាព។
កញ្ញា SoTa បានដឹងថា អាជីវកម្ម ឬមុខជំនួញមួយទទួលបាន ការគាំទ្រ និងជោគជ័យពីសំណាក់អតិថិជន មិនមែនអាស្រ័យតែទៅលើការពូកែធ្វើទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគឺអាស្រ័យលើគុណភាព ប្រសិទ្ធភាព ភាពស្មោះត្រង់ និងការមានទំនួលខុសត្រូវពិតប្រាកដ។
កញ្ញា SoTa បន្ថែមថា “មិនត្រូវធ្វើជាមនុស្សដែលដើរតែស្វែងរកការងារធ្វើប៉ុណ្ណោះទេ តែត្រូវធ្វើជាមនុស្សដែលអាចបង្កើតការងារឲ្យអ្នកដទៃដែលនៅជុំវិញខ្លួនយើង បានធ្វើផងដែរ! ធ្វើតាមបេះដូងខ្លួនឯងសម្រេចក្តីស្រម៉ៃឲ្យខ្លួនឯង ដើម្បីកម្ពុជាពោរពេញទៅដោយធនធានមនុស្ស សម្បូរអ្នកជំនួញ និងសហគ្រិនវ័យ”។
ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្ម របស់កញ្ញា SoTa ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី រហូតមានតំណាងចែកចាយ និងអ្នកប្រើប្រាស់រាល់ពាន់ម៉ឺននាក់។ ភាពជោគជ័យរបស់ កញ្ញា SoTa បានផ្តល់ឱកាសការងារដល់ប្រជាពលកម្ពុជាដោយផ្ទាល់ និងដោយប្រយោល និងជាគម្រោងដ៏ល្អបំផុត សម្រាប់ទំពាំងស្នងឬស្សី ជំនាន់ក្រោយថែមទៀតផង។
ក្រៅពីនេះ កញ្ញា SoTa គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវចំណេះដឹង និងសារលើកទឹកចិត្តដល់មហាមជន តាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះកញ្ញា SoTa ក៏បានបរិច្ចាកនូវថវិការ និងសម្ភារៈផ្ទាល់ខ្លួន ជួយដល់ កុមារកំព្រា ស្ត្រីមេម៉ាយ និង មនុស្សចាស់ជរា -ល-។