កូរ៉េខាងត្បូង៖ Sorn ដែលជាសមាជិកជនជាតិថៃនៃក្រុមនារី CLC ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម CUBE ត្រូវបានគេប្រកាសថានឹងត្រៀមចេញបទចម្រៀងទោលរបស់ខ្លួននាពេលខាងមុខនេះ។
យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែមីនានេះផងដែរ តាមទំព័រហ្វេសប៊ុកជាផ្លូវការរបស់ CLC ត្រូវបានគេរាយការណ៍មកថា Sorn នឹងបញ្ចេញបទចម្រៀងទោសរបស់ខ្លួនសម្រាប់បទដែលមានចំណងជើងថា "RUN" ដែលត្រៀមនឹងចេញនៅថ្ងៃទី២៣ ខែមីនា ឆាប់ៗខាងមុខនេះផងដែរ។
ជាក់ស្តែង Sorn ត្រូវបានគេចាត់ទុកជាសមាជិកម្នាក់ដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អជាគេនៅក្នុងក្រុម ជាពិសេសអ្វីដែលធ្វើអោយអ្នកគាំទ្រស្រលាញ់ចូលចិត្តនាងកាន់តែខ្លាំងនោះ គឺនាងតែងតែផ្សព្វផ្សាយអំពីក្រុមរបស់ខ្លួនគ្រប់ពេលវេលា (CLC) តាមរយៈឆានែល YouTube របស់នាងផ្ទាល់៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ CLC