ក្រោយភរិយាជិតដល់ថ្ងៃសម្រាលកូនភ្លោះទាំងបី ជុំ ស៊ីថា បាននិយាយបែបនេះ.... - TrueID

ក្រោយភរិយាជិតដល់ថ្ងៃសម្រាលកូនភ្លោះទាំងបី ជុំ ស៊ីថា បាននិយាយបែបនេះ....

November 17, 2020

ភ្នំពេញ៖ ក្នុងពេលកន្លងមកនេះតារាសម្ដែងប្រុសដែលធ្លាប់មានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនលោក ជុំ ស៊ីថា មិនសូវជាបានឃើញចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តឬការងារផ្សេងៗនៅក្នុងរង្វង់សិល្បៈនោះទេ ដោយឃើញលោកភាគច្រើនបានចំណាយពេលវេលា និងបំពេញតួនាទីជាស្វាមីដ៏ល្អនៅក្បែរប្រពន្ធកូនស្ទើរតែគ្រប់ពេលវេលា។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែកន្លងមកនេះលោកបានបង្ហាញពីដំណឹងដ៏រំភើបដែលភរិយារបស់លោកកំពុងពពោះដែលទទួលបានកូនភ្លោះដល់ទៅ៣ រូបនៅក្នុងផ្ទៃ។ គ្រាន់តែបង្ហាញរូបភាពបែបនេះបានធ្វើឲ្យណ្តាលអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនិងបានជួនពរលោកនិងភរិយាមានសុខភាពល្អថែមទៀតផង។​

ជាក់ស្តែងក្នុងថ្ងៃនេះ លោកក៏បានបង្ហោះនូវរូបភាពបង្ហាញរូបភាពផ្ទៃពោះរបស់ប្រពន្ធនិងកូនភ្លោះបីរូបនោះដោយភ្ជាប់នូវសារមួយដ៏មានសុភមង្គលថា "ភ្លោះ3 ប្រុស2 ស្រី1 ត្រៀម​រួចរាល់​ហើយ​សម្រាប់​ខែ​ក្រោយ​"

យ៉ាងណាមិញ ក្រោយពីបានទទួលដំណឹងនេះតាមរយៈបណ្តាញគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកក៏មានបណ្តាលអ្នកគាំទ្រមួយចំនួនបានអបសាទរនិងជូនពរភរិយានិងកូនភ្លោះទាំងបីរូបនោះឲ្យមានសុខភាពល្អ និងសម្រាលបានដោយជោគជ័យផងដែរ៕

សូមទស្សនារូបភាពនៅខាងក្រោមនេះ៖

សារ និងរូបភាពផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
សារ និងរូបភាពផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
លោក ជុំ ស៊ីថា​ និងភរិយា
លោក ជុំ ស៊ីថា​ និងភរិយា
ភរិយារបស់លោក ជុំ ស៊ីថា
ភរិយារបស់លោក ជុំ ស៊ីថា
ផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
ផ្ទៃពោះរបស់ប្រពន្ធ និងកូនភ្លោះបីរូប
លោក ជុំ ស៊ីថាក្នុងពេលបំពេញការងារ
លោក ជុំ ស៊ីថាក្នុងពេលបំពេញការងារ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...